MORNING NEWS BRIEF [JULY 12, 2022]

MORNING NEWS BRIEF [JULY 12, 2022]

MORNING NEWS BRIEF [JULY 12, 2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1. អនុព័ន្ធព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញការគោរព និងគាំទ្រអធិបតេយ្យកម្ពុជា ក្នុងការដើរតួជារដ្ឋឯករាជ្យ និងកំណត់គោលនយោបាយការបរទេសផងដែរ។ ប្រភព៖ ខ្មែរថាមស៍ 
    2. ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន ពីការរកឃើញមេរោគកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី 4 និងBA.5 ក្នុងចំណោមករណីរាលដាលជាថ្មីនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
    3. ក្នុងឆមាសទី១នៃឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមច្រើនជាងគេ ដែលស្ថិតក្នុងចំនួន ១៤៣.៣០០នាក់ កើនឡើងប្រមាណ ២០ដងបើធៀបនឹងឆ្នាំមុន។ ប្រភព៖ ខ្មែរថាមស៍
    ព័ត៌មាននយោបាយ
    1. ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា កម្ពុជានឹងមិនបំភេ្លចការជួយគាំទ្រដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានផ្តល់ជូនកម្ពុជាក្នុងវិស័យជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
    2. គ.ជ.ប បានចេញសេចក្តីសម្រេច ប្រតិទិន និងផែនការមេសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភព៖ Fresh News 
    3. គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំង បានជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដោយលើកឡើងថាមិនមានតម្លាភាព និងមិនបម្រើប្រយោជន៍រួមជូនប្រជាជន។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
    ព័ត៌មានសេដ្ឋកិច្ច 
    1. RCEP និងកិច្ចព្រមព្រៀង CCFTA បានជួយជំរុញដល់ការអភិវឌ្ឍលើឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ស្របពេលដែលទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកកើនឡើងដល់ ៩៧០លានដុល្លារ។ ប្រភពខ្មែរថាមស៍ 
    2. វិស័យសំណង់នៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានការកើនឡើងវិញក្នុងអត្រា ៧,២% នៅក្នុងឆ្នាំ២០២៣ ស្របពេលដែលទុនវិនិយោគក្នុងឆ្នាំនេះកើនឡើងដល់ប្រមាណ ១ពាន់លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    3. ក្នុងរយៈពេល០៥​ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ៧៧៨លានដុល្លារ កើនឡើង ១២,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
    ព៍ត៌មានសង្គម
    1. ធនាគារពិភពលោក បានកោតសរសើររាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការរៀបចំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ប្រកបដោយជោគជ័យ។​ ប្រភព៖ Fresh News 
    2. ក្រសួងការងារ បានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ គឺជាជំហានថ្មីមួយទៀតឆ្ពោះទៅរកការអភិវឌ្ឍសន្តិសុខសង្គមនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    3. តម្លៃប្រេងនៅកម្ពុជា បានធ្លាក់ចុះតិចតួច ដោយសារតម្លៃប្រេងអន្តរជាតិមានការធ្លាក់ចុះ បន្ទាប់ពីប្រទេសឥណ្ឌា និងអ៊ីរ៉ង់ បង្កើនការទិញប្រេងពីរុស្ស៊ី។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍