• By admin
  • Thursday July 21st, 2022

MORNING NEWS BRIEF [JULY 21, 2022]

MORNING NEWS BRIEF [JULY 21, 2022]

MORNING NEWS BRIEF [JULY 21, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីការបរទេស បានថ្លែងថា អាសនៈរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងត្រូវទុកឱ្យទំនេរ ព្រោះមិនមានការឯកភាពគ្នារវាងរដ្ឋមន្ត្រីកាបរទេសអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងពាណិជ្ជកម្ម បា​នផ្ដល់កិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងសេដ្ឋកិច្ច បានវាយតម្លៃ និងគាំទ្រអគ្គនាយកដ្ឋានពន្ធដារដែលបានដាក់ចេញវិធានការពន្ធដារនានា ដើម្បីពង្រឹងការងារប្រមូលចំណូលពន្ធ និងការដោះស្រាយបណ្តឹងនានា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. អនុគណៈកម្មការជំនាញរដ្ឋសភា បានប្រជុំជាមួយតំណាងរដ្ឋា-ភិបាលដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី វិសោធន-កម្មច្បាប់រដ្ឋធម្មនុញ្ញ។ ប្រភព៖ កម្ពុជាថ្មី
  2. គណបក្សខ្មែររួមជាតិ កំពុងព្យាយាមស្នើសុំការបង្រួបបង្រួមគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីប្រជែងយកអាសនៈរដ្ឋសភានៅក្នុងការបោះឆ្នោតតំណាងរាស្រ្ដអាណត្ដិទី៧ ឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
  3. អង្គជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បន្តសួរដេញដោល លោក កឹម សុខា ក្រោមបទចោទសន្ទិដ្ឋភាពជាមួយបរទេស ដោយផ្តោតការសួរលើវីដេអូធ្វើបាតុកម្មកាលពីឆ្នាំ២០១៤។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងឆមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ដោយកើនឡើង ៣៣,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖  សារព័ត៌មានថ្មីៗ
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ថាបានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា បានច្រើន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ជប៉ុន បានគាំទ្រ និងសហការក្នុងការផលិត និងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុនតាមរយៈអង្គការ JICA ឱ្យកាន់តែរីកចម្រើននៅពេលអនាគត។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. ក្រសួងប្រៃសណីយ៍ បាន​ដាក់ឱ្យអនុវត្តប្រកាស​ ស្តីពីគុណភាពសេវាទូរគមនាគមន៍ ដើម្បីកែលម្អ និងពង្រឹងសេវាកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍។ ប្រភព៖  Fresh News
  2. ក្រសួងកសិកម្ម កំពុងធ្វើទំនើបកម្មលើវីស័យកសិកម្ម ​ដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះនូវ​កម្លាំងពលកម្មក្នុងវិស័យនេះ ខណៈកម្លាំងពលកម្មនៅក្នុងវិស័យនេះមានចំនួន ៣៥%។ ប្រភព៖ ភ្នំពេញប៉ុសិ៍្ត
  3. អង្គការស៊ីប៉ា ប្រកាសបើកគម្រោងផ្ដល់ការអប់រំក្នុងពន្ធនាគារ ដោយអភិវឌ្ឍបណ្ណាល័យនៅក្នុងពន្ធនាគារ ឱ្យទៅជាមណ្ឌលពហុសិក្សាបែបឌីជីថល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍