By admin
Thursday June 9th, 2022
MORNING NEWS BRIEF [JUNE 09, 2022]
MORNING NEWS BRIEF [JUNE 09, 2022]
MORNING NEWS BRIEF [JUNE 09, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday June 9th, 2022
Thursday June 9th, 2022
ព័ត៌មានសំខាន់ៗ
ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន បានលើកឡើងពីតម្រូវការរក្សាឯកភាព និងលើកកម្ពស់មជ្ឈភាពអាស៊ាន ខណៈបញ្ហាភូមិសាស្ត្រ នយោបាយកំពុងមានភាពស្មុគស្មាញឡើង។ ប្រភព៖ ខ្មែរថាមស៍
អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលប៉េកាំងថាមិនមានបំណងគ្រប់គ្រងកម្ពុជា ឬប្រទេសណាមួយ នៅលើពិភពលោកឡើយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សមាគមសណ្ឋាគារកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ១៥០លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
ព្រឹទ្ធសភា និងអគ្គរដ្ឋទូតរវ៉ាន់ដាថ្មីប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងបេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់-ទំនងទ្វេភាគីឱ្យបានកាន់តែប្រសើរឡើង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន ៦៥ករណី ពីគណបក្សនយោបាយចូលរួមការបោះឆ្នោត ដែលភាគច្រើននៃពាក្យបណ្តឹងទាំងនោះមកពីគណបក្សភ្លើងទៀន។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋសភា បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្តាស្ថាន-ទូតប្រចាំកម្ពុជាពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច បានព្យាករថាវិស័យឧស្សាហកម្មនៅកម្ពុជានឹងមានកំណើន ៩% ក្នុងឆ្នាំ២០២២ និងបន្តកើនឡើងក្នុងរង្វង់ ៩,២% ក្នុងឆ្នាំ២០២៣។ ប្រភព៖ AMS News
ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបមានប្រមាណជាង ២ម៉ឺន ៥ពាន់តោន កើនឡើង១៧% ធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សហគ្រាសធុនតូច និងមធ្យម បានទទួលអត្ថប្រយោជន៍ពីកម្ចីក្រោមគម្រោងហិរញ្ញប្បទានដំណាក់កាលទី២ ដែលមានទំហំទឹកប្រាក់ជាង ២២១លានដុល្លារ ស្មើនឹង ៩២% នៃមូលនិធិសរុប។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
រដ្ឋាភិបាលកម្ពុជា ចំណាយថវិកាប្រមាណ ៣ពាន់លានដុល្លារក្រោមជំនួយ និងកម្ចីពីចិន ដើម្បីសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងដែលមានចម្ងាយសរុប ៣ពាន់គីឡូម៉ែត។ ប្រភព៖ ភ្នំពេញបុស្ដិ៍
អង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត រួមមានថ្នាំពេទ្យ សម្ភារ និងបរិក្ខារពេទ្យ ដល់ព្រឹទ្ធសភា ដែលមានតម្លៃប្រមាណ ៨២ម៉ឺនដុល្លារ។ ប្រភព៖ សារព៍ត៌មានថ្មីៗ
សារធារណរដ្ឋកូរ៉េ និងក្រសួងអប់រំកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលរថយន្តចំនួន ០៧គ្រឿង ដើម្បីជួយដល់គម្រោងប្រព័ន្ធធុរកិច្ចថ្មីៗ និងគម្រោងកម្មវិធីផ្ដល់អាហារតាមសាលារៀន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍