MORNING NEWS BRIEF [JUNE 09, 2022]

MORNING NEWS BRIEF [JUNE 09, 2022]

MORNING NEWS BRIEF [JUNE 09, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន បានលើកឡើងពីតម្រូវការរក្សាឯកភាព និងលើកកម្ពស់មជ្ឈភាពអាស៊ាន ខណៈបញ្ហាភូមិសាស្ត្រ នយោបាយកំពុងមានភាពស្មុគស្មាញឡើង។ ប្រភព៖ ខ្មែរថាមស៍
  2. អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលប៉េកាំងថាមិនមានបំណងគ្រប់គ្រងកម្ពុជា ឬប្រទេសណាមួយ នៅលើពិភពលោកឡើយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. សមាគមសណ្ឋាគារកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ១៥០លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ព្រឹទ្ធសភា និងអគ្គរដ្ឋទូតរវ៉ាន់ដាថ្មីប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងបេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់-ទំនងទ្វេភាគីឱ្យបានកាន់តែប្រសើរឡើង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន ៦៥ករណី ពីគណបក្សនយោបាយចូលរួមការបោះឆ្នោត ដែលភាគច្រើននៃពាក្យបណ្តឹងទាំងនោះមកពីគណបក្សភ្លើងទៀន។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. រដ្ឋសភា បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយបណ្តាស្ថាន-ទូតប្រចាំកម្ពុជាពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងសេដ្ឋកិច្ច បានព្យាករថាវិស័យឧស្សាហកម្មនៅកម្ពុជានឹងមានកំណើន ៩% ក្នុងឆ្នាំ២០២២ និងបន្តកើនឡើងក្នុងរង្វង់ ៩,២% ក្នុងឆ្នាំ២០២៣។ ប្រភពAMS News
  2. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបមានប្រមាណជាង ២ម៉ឺន ៥ពាន់តោន កើនឡើង១៧% ធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សហគ្រាសធុនតូច និងមធ្យម បានទទួលអត្ថប្រយោជន៍ពីកម្ចីក្រោមគម្រោងហិរញ្ញប្បទានដំណាក់កាលទី២ ដែលមានទំហំទឹកប្រាក់ជាង ២២១លានដុល្លារ ស្មើនឹង ៩២% នៃមូលនិធិសរុប។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. រដ្ឋាភិបាលកម្ពុជា ចំណាយថវិកាប្រមាណ ៣ពាន់លានដុល្លារក្រោមជំនួយ និងកម្ចីពីចិន ដើម្បីសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងដែលមានចម្ងាយសរុប ៣ពាន់គីឡូម៉ែត។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  2. អង្គការចែករំលែកសង្គ្រោះជីវិតសក​ល នៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត រួមមានថ្នាំពេទ្យ សម្ភារ និងបរិក្ខារពេទ្យ ដល់ព្រឹទ្ធសភា ដែលមានតម្លៃប្រមាណ ៨២ម៉ឺនដុល្លារ។ ប្រភព៖ សារព៍ត៌មានថ្មីៗ
  3. សារធារណរដ្ឋកូរ៉េ និងក្រសួងអប់រំកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលរថយន្តចំនួន ០៧គ្រឿង ដើម្បីជួយដល់គម្រោងប្រព័ន្ធធុរកិច្ចថ្មីៗ និងគម្រោងកម្មវិធីផ្ដល់អាហារតាមសាលារៀន។ ប្រភព៖   ភ្នំពេញប៉ុស្តិ៍