តើបញ្ញវន្តសាធារណៈជាអ្នកណា? កើតឡើងដោយរបៀបណា?

តើបញ្ញវន្តសាធារណៈជាអ្នកណា? កើតឡើងដោយរបៀបណា?

តើបញ្ញវន្តសាធារណៈជាអ្នកណា? កើតឡើងដោយរបៀបណា? 1024 536 Cambodia Development Center

អ្នកនិពន្ធ

លោកបណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

“បញ្ញវន្តសាធារណៈ” ជាពាក្យដែលមានអត្ថន័យចម្រូងចម្រាស់បំផុត សូម្បីនៅកម្រិតសាកលលោក ពីព្រោះពាក្យនេះអាចសំដៅលើបុគ្គលិកលក្ខណៈមនុស្សផ្សេងៗ ដែលត្រូវបានកំណត់តាមស្ថានភាពដែលពួកគេចូលរួម។ ទោះបីជាយ៉ាងនេះក៏ដោយ ប្រហែលជាអ្វីមួយដែលមានការព្រមព្រៀងគ្នាជារួមនោះ គឺសារសំខាន់នៃតួនាទីរបស់បញ្ញវន្តសាធារណៈក្នុងសង្គម។ យ៉ាងណាមិញ ពាក្យ “បញ្ញវន្តសាធារណៈ” ហាក់ដូចជាថ្មីណាស់ក្នុងបរិបទនៃប្រទេសកម្ពុជា ពីព្រោះវាមិនមាននៅក្នុងវចនានុក្រមខ្មែរនោះទេ ហើយទំនងជាត្រូវបានបកប្រែពីភាសាអង់គ្លេស “Public Intellectual” ដែលវាក្យស័ព្ទស្ទើរតែមាននៅក្នុងគ្រប់វចនានុក្រមភាសាអង់គ្លេសទាំងអស់។ប្រសិនបើបញ្ញវន្តសាធារណៈពិតជាមានតួនាទីសំខាន់ ដែលមិនអាចអត់បានមែននោះ វាចាំបាច់បំផុតក្នុងការកំណត់និយមន័យនៃវាក្យស័ព្ទនេះឱ្យបានច្បាស់ជាមុន តាមរយៈសំណួរថា តើមានលក្ខណវិនិច្ឆ័យបែបណាខ្លះដើម្បីសម្គាល់/សំដៅនរណាម្នាក់ថាជាបញ្ញវន្តសាធារណៈ ជាពិសេសសម្រាប់សង្គមកម្ពុជា?

ទាញយកជាភាសាខ្មែរ

Leave a Reply