ជ្រុងមួយនៃទិសស្លោកកម្ពុជា «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ»

ជ្រុងមួយនៃទិសស្លោកកម្ពុជា «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ»

ជ្រុងមួយនៃទិសស្លោកកម្ពុជា «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ» 150 150 Cambodia Development Center

អំពីអ្នកនិពន្ធ

* ឯកឧត្តម ទាន សំណាង គឺជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
**លោក រស់ សយម្ភូ គឺជាអ្នកស្រាវជ្រាវដំបូងនៃសមាគមសាលាត្រាជូ។

អំពីទស្សនៈអ្នកនិពន្ធ

នៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង ជាពិសេសផ្នែកភូមិសាស្ត្រនយោបាយ វាបានបង្កនូវគ្រោះថ្នាក់យ៉ាងខ្លាំង ដែលទាមទារឱ្យរដ្ឋអំណាចកណ្តាល និងរដ្ឋតូចមានភាពប្រាកដប្រជា និងការប្រុងប្រយ័ត្នខ្ពស់លើសកម្មភាព និងការសម្រេចចិត្តគោលនយោបាយការបរទេសរបស់ខ្លួន។ ការប្រកួតប្រជែងខាងលើ ប្រៀបបាននឹងជើងមេឃដ៏ធំល្ហល្ហេវ ពុំអាចកំណត់ទីបញ្ចប់បាន ជាហេតុបង្កនូវភាពស្មុគស្មាញបន្ថែមទៀតដល់តួអង្គរដ្ឋ។ ជ្រកក្រោមទិសស្លោក «បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ» កម្ពុជា គូសបញ្ជាក់ច្បាស់ៗ និងជាក់ស្តែងនៅក្នុងបទដ្ឋានគតិយុត្តិដ៏ចាក់ស្រេះ និងរឹងមាំរបស់ខ្លួន អំពីបំណងស្វែងរកតែកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូតែប៉ុណ្ណោះ ស្របតាមគោលការណ៍សន្តិសហវិជ្ជមាន។ ទោះយ៉ាងនេះក្ដី កម្ពុជានៅតែទទួលបាននូវការគំរាមកំហែងយ៉ាងកំរោល និងអយុត្តិធម៌ ពិសេសការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។ ការណ៍នេះបានលេចឡើងនូវសំណួរថា តើអ្វីពីកម្ពុជាដែលគេមិនយល់ ឬពុំទាន់យល់ច្បាស់ ឬមួយការមិនយល់នេះ ជាចេតនា?

Download in Khmer