MORNING NEWS BRIEF [JANUARY 31, 2023]
ព័ត៌មានសំខាន់ៗ គណបក្សប្រជាជន បានកំណត់គោលនយោបាយ ដែលនឹងប្រែក្លាយកម្ពុជាពី ប្រទេសវិស័យកសិកម្ម ទៅជាប្រទេសកសិពាណិ-ជ្ជកម្ម ដើម្បីការនាំចេញ និងផ្គត់ផ្គង់តម្រូវការទីផ្សារ។ ប្រភព៖ ៖ ភ្នំពេញប៉ុស្តិ៍ កម្ពុជា បានផ្ទេរតំណែងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទៅ ឥណ្ឌូណេស៊ី ដើម្បីធ្វើជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន២០២៣។ ប្រភព៖ Fresh News ក្រសួងមហាផ្ទៃ បាននិងកំពុងសិក្សាលទ្ធភាពក្នុងការបង្កើតច្បាប់ ស្តីពី ការដាក់បន្ទុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន នឹងត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាដល់អាយុ១៨ឆ្នាំ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ គណបក្សប្រជាជន បានប្តេជ្ញាយ៉ាងម៉ឺនម៉ាត់ក្នុងការការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៃកម្ពុជា និងពង្រឹងលទ្ធិប្រជា-ធិបតេយ្យសេរីពហុបក្ស…