MORNING NEWS BRIEF [SEPTEMBER 09, 2022]
ព័ត៌មានសំខាន់ៗ រដ្ឋាភិបាល បានអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ ដើម្បីចូលរួមដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រភព៖ Fresh News សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ការចាប់ផ្តើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដើម្បីចូលរួមផ្តល់ជាធាតុចូល និងជាស្ពានសហប្រតិបត្តិការរវាងអាស៊ាន និងស្ថាប័នផ្សេងៗ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រដ្ឋាភិបាល បានរៀបចំគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើសេចក្តីព្រាងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រះសីហនុ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ គ.ជ.ប បានលើកឡើងថាកម្ពុជាមិនទទួលបានជំនួយហិរញ្ញវត្ថុ សម្រាប់ដំណើរការបោះឆ្នោតឆ្នាំ២០២៣ទេ ប៉ុន្តែកម្ពុជានឹងនៅតែបន្តដំណើរការបោះឆ្នោតដោយរលូនស្របតាមច្បាប់ប្រទេស។ ប្រភព៖ ខ្មែរថាមស៍…