MORNING NEWS BRIEF [SEPTEMBER 09, 2022]

MORNING NEWS BRIEF [SEPTEMBER 09, 2022]

MORNING NEWS BRIEF [SEPTEMBER 09, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋាភិបាល បានអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ ដើម្បីចូលរួមដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រភព៖ Fresh News 
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ការចាប់ផ្តើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដើម្បីចូលរួមផ្តល់ជាធាតុចូល និងជាស្ពានសហប្រតិបត្តិការរវាងអាស៊ាន និងស្ថាប័នផ្សេងៗ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋាភិបាល បានរៀបចំគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើសេចក្តីព្រាងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រះសីហនុ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានលើកឡើងថាកម្ពុជាមិនទទួលបានជំនួយហិរញ្ញវត្ថុ សម្រាប់ដំណើរការបោះឆ្នោតឆ្នាំ២០២៣ទេ ប៉ុន្តែកម្ពុជានឹងនៅតែបន្តដំណើរការបោះឆ្នោតដោយរលូនស្របតាមច្បាប់ប្រទេស។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានស្នើដល់ភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីអប់រំសាធារណជនអំពីនីតិវិធីនៃការបោះឆ្នោត និងអនុវត្តភារកិច្ចរៀងៗខ្លួន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន០៤ បានស្នើសុំអន្តរា- គមន៍ពីស្ថានទូតបរទេស និងអ.ស.ប ដើម្បីទាមទារឱ្យការបោះ-ឆ្នោតឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារជាតិ បានបញ្ជាក់ប្រាប់ ​IMF ថា សេដ្ឋកិច្ចកម្ពុជារំពឹងទទួលបានកំណើនក្នុងរង្វង់៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបានទោះបីជាមានការកើនឡើងក្នុងរយៈ៦ខែនៃឆ្នាំនេះក៏ដោយ។ ប្រភពសារព័ត៌មានដើមអម្ពិល
  2. គិតត្រឹមខែមិថុនាក្នុងឆ្នាំ២០២២​ ក្រសួងសេដ្ឋកិច្ចបានបង្ហាញថា បំណុលសាធារណៈរបស់កម្ពុជាសរុបមានចំនួន ៩,៧ពាន់លានដុល្លារ ដែលស្ថិតនៅចន្លោះ ពី៣៣%-៣៥% នៃផសស។ប្រភព៖ ខ្មែរថាមស៍
  3. និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច បាន​ជូនដំណឹងស្តីពីការផាកពិន័យ​ ម្ចាស់អាជីវកម្មចំនួន ៣៨ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារដល់អតិថិជន។ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. កម្ពុជា បានពានរង្វាន់ចំនួន០២ ពីស្ថាប័ន World Travel Award ដែលភ្ញៀវទេសចរប្រមាណ ២លាននាក់បានជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងយុវជនក្នុងទ្វីបអាស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋាភិបាល បាននិងកំពុងជំរុញកំណើនអត្រាអក្ខរកម្ម ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ផ្តោតសំខាន់លើគុណភាពអប់រំ សមធម៌ និងការបង្កើនឱកាស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងរៀបចំដែនដី បានបន្តចុះធ្វើអធិការកិច្ចសំណង់ខ្ពស់ៗ ដើម្បីពង្រឹងគុណភាព និងធានាថាសំណាង់ទាំងនោះមិនជះផលហានិភ័យដល់ប្រជាពលរដ្ឋ។ ប្រភព៖ ខ្មែរថាមស៍