MORNING NEWS BRIEF [April 27, 2022]
ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអ៊ីតាលីនៅកម្ពុជា ប្ដេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរ ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងទេសចរណ៍។ ប្រភព៖ Fresh News កម្ពុជា-ម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើតឱ្យមានជើងហោះហើរត្រង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ។ ប្រភព៖ Fresh News កម្ពុជា-អារ៉ាបីសាអូឌីត ចាប់ផ្ដើមពិភាក្សាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្ម និងទីផ្សារនាំចេញឱ្យកាន់តែស៊ីជម្រៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ លោក John Sanderson អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់…