• By admin
  • Wednesday April 27th, 2022

MORNING NEWS BRIEF [April 27, 2022]

MORNING NEWS BRIEF [April 27, 2022]

MORNING NEWS BRIEF [April 27, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអ៊ីតាលីនៅកម្ពុជា ប្ដេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរ ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងទេសចរណ៍។ ប្រភព៖ Fresh News
  2. កម្ពុជា-ម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើតឱ្យមានជើងហោះហើរត្រង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយប្រភព៖ Fresh News
  3. កម្ពុជា-អារ៉ាបីសាអូឌីត  ចាប់ផ្ដើមពិភាក្សាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្ម និងទីផ្សារនាំចេញឱ្យកាន់តែស៊ីជម្រៅប្រភព៖​ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. លោក John Sanderson អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ បានជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងបានថ្លែងថា សន្តិភាព និងស្ថេរភាព ជាកត្តានាំឱ្យកម្ពុជាមានការអភិវឌ្ឍ។ ប្រភព៖ BTV News 
  2. ប្រធានយុវជន CPP ថ្នាក់កណ្ដាល បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងបានដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»។ ប្រភព៖ BTV News
  3. គណបក្សភ្លើងទៀន បានដាក់លិខិតស្នើសុំជួបជាមួយរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃតី និងក្រសួងយុត្តិធម៌ ដើម្បីសុំអន្តរាគមន៍ទៅស្ថាប័នតុលាការពាក់ព័ន្ធរឿងក្ដីសកម្មជនខ្ខួន។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្រ្តីក្រសួងសាធារណការ បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិក បន្ថែមការវិនិយោគនៅកម្ពុជា ខណៈកម្ពុជាបង្កភាពងាយស្រួលដល់វិនិយោគិនទាំងអស់។ ប្រភព៖ AMS News
  2. ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបានកើនឡើង ១១,២ភាគរយ  ធៀបនឹងឆ្នាំ២០២០។ ប្រភព៖ ខ្មែរថាមស៍ 
  3. ត្រីមាសទី១ឆ្នាំ២០២២ ការនាំចូល និងនាំចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ  កើនដល់លៃប្រមាណ ៧១០ លានដុល្លារ កើនឡើង៥ភាគរយ ធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជួបជាមួយនាយិការប្រចាំថ្នាក់តំបន់របស់អង្គការ IOM​​ ដើម្បីពិភាក្សាលើការងារទេសន្តរប្រវេសន៍ និងការប្រែប្រួលអាកាសធាតុននៅកម្ពុជា។ ប្រភព៖ AMS News
  2. អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការជាមួយសាខាពន្ធដាខណ្ទទាំងអស់ ដើម្បីគៀងគរការប្រមូលពន្ធចូលរដ្ឋយកាន់តែល្អប្រសើរ។ ប្រភព៖ AMS News
  3. ខេត្តតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម មានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ឱ្យបាន ៣,៣លាននាក់ នៅឆ្នាំ២០២៤។ ប្រភព៖ វិខ្មែរថាមស៍