MORNING NEWS BRIEF [JUNE 02, 2022]

MORNING NEWS BRIEF [JUNE 02, 2022]

MORNING NEWS BRIEF [JUNE 02, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងសុខាភិបាល បានចុះ MoU ជាមួយក្រុមហ៊ុន Sinovac Life Science Co.,LTD.  និងសហគ្រាសឱសថកម្ពុជា ដើម្បីអាចចាប់ផ្ដើមដំណើរការវេចខ្ចប់វ៉ាក់សាំងនៅកម្ពុជា។  ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងសេដ្ឋកិច្ចនិងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ និងបានចុះកិច្ចព្រមព្រៀងថ្មីសម្រាប់ហិរញ្ញប្បទានចំនួន៣០លានអឺរ៉ូ លើការផ្គត់ផ្គង់អគ្គិសនីជនបទលើកទី២។ ប្រភព៖ Fresh News
  3. ការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម សម្រេចបាន ៩០% ស្របពេលកិច្ចព្រមព្រៀងថ្មីរវាងប្រទេសទាំងពីរនឹងត្រូវចុះហត្ថលេខាសម្រាប់បន្តដំណើរការការងារ ៦%ទៀត។ ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលមុននឹងចេញ-ផ្សាយជាសាធារណៈ។ ប្រភព៖ភ្នំពេញបុស្ដិ៍
  2. គ.ជ.ប បានចេញបំភ្លឺ និងច្រានចោលលើការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. មេធាវីរបស់លោក កឹម សុខា បានអះអាងថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើកូនក្តីរបស់ខ្លួនឡើយ ស្របពេលដែលសវនាការមិនមានការវិវត្តទៅមុខ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. យោងតាមរបាយការណ៍ក្រសួងកសិកម្មអំពីការនាំចេញស្រូវអង្ករកម្ពុជាទៅបរទេស ប្រទេសចិន គឺជាប្រទេសនាំមុខគេក្នុងការនាំចូលស្រូវអង្ករពីកម្ពុជា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២។ប្រភពភ្នំពេញបុស្ដិ៍  
  2. សប្ដាហ៍ទីបួនខែឧសភា កម្ពុជា ទទួលភ្ញៀវទេសចរទូទាំងប្រទេសចំនួន ២៧៤.០២៦នាក់ ក្នុងនោះភ្ញៀវទេសចរក្នុងស្រុកមានចំនួន ២៥៩.៣៩៣នាក់ និងភ្ញៀវបរទេសមានចំនួន ១៤.៦៣៣នាក់។ ប្រភព៖ ខ្មែរថាមស៍
  3. កិច្ចប្រជុំអន្តរក្រសួង ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើការកែ-សម្រួល លើគម្រោងអភិវឌ្ឍន៍កោះស្រមោច ក្នុងខេត្តព្រះសីហនុ មុននឹងបញ្ជូនទៅរដ្ឋាភិបាលសម្រាប់ការអនុម័តជាផ្លូវការ។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន ១០៤លានដូស បន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់សម្រាប់រយៈពេល ០៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេស ដែលគិតត្រឹមថ្ងៃទី៣១ ខែឧសភា កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ ២៥ថ្ងៃជាប់គ្នា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋបាលរាជធានីភ្នំពេញ បានបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវបេតុងលេខ១០៨០ ដែលមានប្រវែងសរុប ៦.៤៩០ម៉ែត្រ តភ្ជាប់ពីមហាវិថីឈ្នះ-ឈ្នះ រហូតដល់ផ្លូវលេខ៤២។ ប្រភព៖ ខ្មែរថាមស៍