By admin
Wednesday April 27th, 2022
MORNING NEWS BRIEF [April 27, 2022]
MORNING NEWS BRIEF [April 27, 2022]
MORNING NEWS BRIEF [April 27, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday April 27th, 2022
Wednesday April 27th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអ៊ីតាលីនៅកម្ពុជា ប្ដេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរ ជាពិសេសវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងទេសចរណ៍។ ប្រភព៖ Fresh News
កម្ពុជា-ម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើតឱ្យមានជើងហោះហើរត្រង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយ ។ ប្រភព៖ Fresh News
កម្ពុជា-អារ៉ាបីសាអូឌីត ចាប់ផ្ដើមពិភាក្សាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្ម និងទីផ្សារនាំចេញឱ្យកាន់តែស៊ីជម្រៅ ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
លោក John Sanderson អតីតមេបញ្ជាការកងកម្លាំងអ៊ុនតាក់ បានជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងបានថ្លែងថា សន្តិភាព និងស្ថេរភាព ជាកត្តានាំឱ្យកម្ពុជាមានការអភិវឌ្ឍ ។ ប្រភព៖ BTV News
ប្រធានយុវជន CPP ថ្នាក់កណ្ដាល បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន និងបានដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន» ។ ប្រភព៖ BTV News
គណបក្សភ្លើងទៀន បានដាក់លិខិតស្នើសុំជួបជាមួយរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃតី និងក្រសួងយុត្តិធម៌ ដើម្បីសុំអន្តរាគមន៍ទៅស្ថាប័នតុលាការពាក់ព័ន្ធរឿងក្ដីសកម្មជនខ្ខួន។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងសាធារណការ បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិក បន្ថែមការវិនិយោគនៅកម្ពុជា ខណៈកម្ពុជាបង្កភាពងាយស្រួលដល់វិនិយោគិនទាំងអស់ ។ ប្រភព៖ AMS News
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបានកើនឡើង ១១,២ភាគរយ ធៀបនឹងឆ្នាំ២០២០ ។ ប្រភព៖ ខ្មែរថាមស៍
ត្រីមាសទី១ឆ្នាំ២០២២ ការនាំចូល និងនាំចេញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កើនដល់លៃប្រមាណ ៧១០ លានដុល្លារ កើនឡើង៥ភាគរយ ធៀបនឹងឆ្នាំ២០២១ ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជួបជាមួយនាយិការប្រចាំថ្នាក់តំបន់របស់អង្គការ IOM ដើម្បីពិភាក្សាលើការងារទេសន្តរប្រវេសន៍ និងការប្រែប្រួលអាកាសធាតុននៅកម្ពុជា ។ ប្រភព៖ AMS News
អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការជាមួយសាខាពន្ធដាខណ្ទទាំងអស់ ដើម្បីគៀងគរការប្រមូលពន្ធចូលរដ្ឋយកាន់តែល្អប្រសើរ ។ ប្រភព៖ AMS News
ខេត្តតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម មានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ឱ្យបាន ៣,៣លាននាក់ នៅឆ្នាំ២០២៤ ។ ប្រភព៖ វិ ខ្មែរថាមស៍