MORNING NEWS BRIEF [AUGUST 05, 2022]

MORNING NEWS BRIEF [AUGUST 05, 2022]

MORNING NEWS BRIEF [AUGUST 05, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. វិបត្តិមីយ៉ាន់ម៉ា​​ គឺជាបញ្ហាក្តៅគគុកនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញ​​​ ដែលប្រទេសជាសមាជិក​មើលឃើញថា​​​​​​ នេះជាការមិន​ឱ្យតម្លៃដល់អាស៊ាន​។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. ឥណ្ឌា បានបង្ហាញបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការតភ្ជាប់បណ្តាញផ្លូវពីឥណ្ឌា មកកាន់កម្ពុជា ដោយឆ្លងកាត់មីយ៉ាន់ម៉ា និងថៃ។ ប្រភព៖  ខ្មែរថាមស៍ 
  3. ក្រសួងប្រៃសណីយ៍ បានប្រកាសលុបចោលកិច្ចសន្យា ចំពោះក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតផ្តាច់មុខនៅតាមបុរីនានា ដើម្បីដោះស្រាយបញ្ហាគ្មានសេវាអ៊ីនធឺណិតកន្លងមក។ ប្រភព៖ BTV News
ព័ត៌មាននយោបាយ
  1. ចក្រភពអង់គ្លេស  នឺងពង្រឹងភាពជាដៃគូ​សន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍​ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍន៍។ ប្រភព៖  ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីការបរទេសកម្ពុជា​ និងជប៉ុន បានឯកភាពពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាព​​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បី ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់។ ប្រភព៖ Fresh News
  3. រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា អាមេរិកនឹងរក្សាទំនាក់ទំនងវិជ្ជមានជាមួយកម្ពុជា ផ្អែកលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដូចជាទីផ្សារនាំចេញ និងជំនួយអភិវឌ្ឍន៍។ប្រភព៖  ខ្មែរថាមស៍ 
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងប្រៃសណីយ៍ បានចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ដើម្បីសាងសង់បង្គោលអង់តែនជាង ១០០ដើម ដើម្បីពង្រីកសេវាទូរសព្ទនៅតាមតំបន់ទេសចរណ៍។ ប្រភព វិទ្យុបារាំងអន្តរជាតិ
  2. រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុនចំនួន២៣ ធ្វើការវិនិយោគ និងអភិវឌ្ឍតំបន់ទេសចរណ៍លើកោះចំនួន១៩ ក្នុងចំណោមកោះចំនួន៣២ នៅខេត្តព្រះសីហនុ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងឆមាសទី១ ឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានតម្លៃ ១១ពាន់លានដុល្លារ ដោយផលិតផលកាត់ដេរកើន​៣៩%​ ​ផលិត​ផលមិនមែនកាត់ដេរកើន ៤០%​​ និងកសិផលកើន​១០,២%។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. ក្រសួងកសិកម្ម បានជំរុញឱ្យក្រុមហ៊ុន Orient Group របស់កូរ៉េ បោះទុនវិនិយោគផលិតឱសថ និងវ៉ាក់សាំងសត្វនៅកម្ពុជា ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស។​ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងកំពុងសិក្សាគម្រោងបង្កើតឧទ្យានបាតសមុទ្រនៅខេត្តកែប ដើម្បីពង្រីក និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប​។ ប្រភព៖ ខ្មែរថាមស៍
  3. អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពលរដ្ឋកម្ពុជា អាចប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ដោយវាយត្រាមួយដង មានសុពលភាពស្នាក់នៅក្នុងទឹកដីថៃ​រយៈ​មួយសប្តាហ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា