MORNING NEWS BRIEF [AUGUST 08, 2022]

MORNING NEWS BRIEF [AUGUST 08, 2022]

MORNING NEWS BRIEF [AUGUST 08, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រេសិតពិសេសរបស់ប្រធានអាស៊ាន២០២២ បានបញ្ជាក់ថានឹងអាចដកគម្រោងទស្សនកិច្ចជាលើកទី៣ ទៅកាន់មីយ៉ាន់ម៉ា ប្រសិន គ្មានការវិវត្តវិជ្ជមានផ្នែកនយោបាយនៅក្នុងប្រទេស។ ប្រភព៖វិទ្យុបារាំងអន្តរជាតិ
  2. រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប៉ាគីស្ថាន បានពិភាក្សាការងារ និងប្តេជ្ញាលើកកម្ពស់បន្ថែមទៀត ចំពោះទំនាក់ទំនងទ្វេភាគីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចរវាងប្រទសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្រ្តីការបរទេសកម្ពុជា និងទីម័រខាងកើត បានជួបពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការ និងពន្លឿនការបញ្ចប់នូវអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បន្ទាប់ពីរដ្ឋសភាបានសម្រេចអនុម័ត។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី EAS លើកទី១២ ថាហានិភ័យចំពោះសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺមកពីអន្តរាគមន៍ខុសនិងការរំខានពីភាគីខាងក្រៅ។  ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើផែនការកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២២-២០២៤ ដើម្បីជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. ជប៉ុន បានចុះហត្ថលេខាផ្ដល់ឥណទានសម្បទានជាង ៣០០លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅក្នុងខេត្តព្រះសីហនុ ជំហានទី១។ ប្រភពភ្នំពេញប៉ុស្តិ៍ 
  2. តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានការកើនឡើងពី ៣,៤៩ពាន់លានដុល្លារ ដល់ ៣,៨៥ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១ ដែលស្មើនឹង ១០.៤%។ ប្រភព៖ សារព័ត៌មានកម្ពុជាថ្មី
  3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ០៥ បង្កើតរោងចក្រនៅកម្ពុជា ដែលមានទុនវិនិយោគសរុបជាង ២៦លានដុល្លារ និងអាចបង្កើតឱកាសការងារចំនួន ៤.០០០កន្លែង។ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យបញ្ឈប់នូវរាល់សកម្មភាពឈូសឆាយដីព្រៃភ្នំតាម៉ៅជាបន្ទាន់ និងណែនាំឱ្យដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។​ ប្រភព៖ BTV News
  2. កម្ពុជា និងថៃ បានបេ្ដជ្ញាជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ប្រភព៖ ខ្មែរថាមស៍
  3. ប្រធានសហភាពការងារកម្ពុជា នឹងបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២២៣ ដែលមានការប៉ានស្មានថានឹងអាចដល់ជាង ២០០ដុល្លារ ក្នុងមួយឆ្នាំ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ