MORNING NEWS BRIEF [AUGUST 17, 2022]

MORNING NEWS BRIEF [AUGUST 17, 2022]

MORNING NEWS BRIEF [AUGUST 17, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យការិយាល័យឧត្តមស្នងការ OHCHR និងអ្នករាយការណ៍ពិសេសអ.ស.ប ធ្វើរបាយការណ៍ឱ្យត្រឹមត្រូវ និងមានតុល្យភាពអំពីសិទ្ធិមនុស្សនៅកម្ពុជា។ប្រភព៖ ខ្មែរថាមស៍
  2. ប្រទេសចិន បានបញ្ជាក់ជំហរគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ ឯករាជ្យភាព និងជ្រើសរើសផ្លូវអភិវឌ្ឍន៍ ដោយឯករាជ្យ និងកសាងការការពារជាតិ និងកម្លាំងយោធា។ប្រភព៖ខ្មែរថាមស៍
  3. ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិនិត្យលើការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថាកម្ពុជានៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម​ ដើម្បីពង្រឹងសមត្ថភាពយោធាក្នុងការការពារអធិបតេយ្យជាតិ។ ប្រភព៖ Fresh News
  2. គណបក្សនយោបាយចំនួន៤ គ្រោងស្នើជួបរដ្ឋសភា គ.ជ.ប និង ក្រសួងមហាផ្ទៃ ដើម្បីជំរុញឱ្យមានការកែសម្រួលប្រព័ន្ធបោះឆ្នោត សំដៅលើកកម្ពស់សេរីភាពនយោបាយក្នុងប្រទេស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានរៀបចំការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ករណីលោក សម រង្ស៉ី និងគូកនចំនួន២១នាក់ ដែលត្រូវផ្តន្ទាទោសពី៥ទៅ១០ឆ្នាំ ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល៧ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលកម្ពុជាសម្រេចបានប្រមាណ ៣២,៨២ពាន់លានដុល្លារ កើនឡើង ២១,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រភពAMS News 
  2. ប្រធានសមាគមស្វាយចន្ទីបានឱ្យដឹងថា ក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ១ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ប្រទេសវៀតណាម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ពីឆ្នាំ២០១៨ដល់ឆមាសទី១នៃឆ្នាំ២០២២ អង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ រកចំណូលបានប្រមាណ ១៥លានដុល្លារ ពីការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងកសិកម្មរៀបចំព្រះរាជក្រឹត្យ និងលុបលិខិតបទដ្ឋានដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ដើម្បីដាក់ជាតំបន់អភិរក្ស។ប្រភព៖Fresh News
  2. ក្រសួងអប់រំ បានបញ្ជាក់ថាក្រសួងនៅតែបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព សម្រាប់ការប្រឡងគ្រប់ប្រភេទ ដើម្បីពង្រឹងគុណភាពធនធានមនុស្សកម្ពុជា។ ប្រភព៖  ទីភ្នាក់ងារសារព័ត៍មានកម្ពុជា
  3. ក្រសួងព័ត៌មាន បាននិងកំពុងរៀបចំក្រុមការងារផ្សព្វផ្សាយព័ត៌ មានភាសាអារ៉ាប់ និងទំនាក់ទំនងព័ត៌មានបណ្តាប្រទេសសមាជិកOIC ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសនិយាយភាសាអារ៉ាប់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍