MORNING NEWS BRIEF [AUGUST 18, 2022]

MORNING NEWS BRIEF [AUGUST 18, 2022]

MORNING NEWS BRIEF [AUGUST 18, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសក្នុងខែកញ្ញា ដែលក្នុងនោះរួមមានប្រទេសអាមេរិក គុយបា និងជប៉ុន។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អ្នករាយការណ៍ពិសេសរបស់អ.ស.ប បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងរបស់កម្ពុជាលើការងារសិទ្ធិមនុស្សដែលមានភាពល្អប្រសើរ ជាពិសេសលើវឌ្ឍនភាពចំនួន ០៥ចំណុច។ ប្រភព៖ Fresh News 
  3. កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Pfizer ចំនួន ៣០ម៉ឺនដូសសម្រាប់កុមារ ដែលជាជំនួយរបស់ប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃទី១៧ ខែសីហា។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងអាចបញ្ចប់ក្នុងពេលខាងមុខ ខណៈដែលកង្វល់ធំ គឺទាក់ទិននឹងបញ្ហាប្រេង ដែលអាចទាញទៅរកអតិផរណា។ ប្រភព៖ Fresh News
  2. រដ្ឋមន្រ្តីការពារជាតិ បានឱ្យដឹងថា កម្ពុជា និងចិន គ្រោងបន្តការរៀបចំសមយុទ្ធ «នាគមាស» និងគម្រោងសមយុទ្ធលើពហុវិស័យ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. កម្ពុជា បញ្ជាក់ពីការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីប្រយោជន៍សន្តិសុខ និងស្ថិរភាពក្នុងតំបន់ នាសន្និសីទ ទីក្រុងមូស្គូលើកទី១០ ស្តីពី សន្តិសុខអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ADB បានបង្ហាញថាទិន្នន័យធំដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ អាចគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩ ចំពោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផងដែរ។ ប្រភពខ្មែរថាមស៍
  2. ក្នុងរយៈពេល៧ខែឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាទៅអាមេរិក សម្រេចបានប្រមាណជាង ៥ពាន់លានដុល្លារ កើនឡើង ៤៧,៣% ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. និយ័តករមូលបត្រកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលវិនិយោគិនក្នុងវិស័យមូលបត្រ ដើម្បីជំរុញការលើកកម្ពស់ការយល់ដឹងនៅក្នុង វិស័យមូលបត្រនៅកម្ពុជា។ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1.  សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងការងារដោះ-ស្រាយបញ្ហាជូនកម្មករដែលមិនទាន់បានទទួលប្រាក់ខែបន្ទាប់ពីការបិទរោងចក្រ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្រសួងសាធារណការ បញ្ជាក់ថាការរៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ គឺជាការធ្វើទំនើបកម្មកំពង់ផែឱ្យស្របតាមបរិបទក្នុងតំបន់ ដើម្បីជំរុញការលូតលាស់សេដ្ឋកិច្ចជាតិ។ ប្រភព៖ Fresh News 
  3. រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឱ្យបន្តផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ ប្រភព៖ ខ្មែរថាមស៍