ព័ត៌មានសំខាន់ៗ
- កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ប្រភព៖Fresh News
- អាជ្ញាធរមីន បានប្រាប់វិទ្យាស្ថានសន្តិភាពអាមេរិក ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមស្វែងរកសុខសន្តិភាព និងចែករំលែកសន្តិភាពទៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។ប្រភព៖ Fresh News
- គណៈប្រតិភូក្រសួងសាធារណការ បានធ្វើទស្សនកិច្ចនៅវៀតណាម និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
- សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយទៅវិញទៅមក គឺជាការចំបាច់ ស្របពេលដែលពិភពលោកកំពុងជួបបញ្ហាប្រឈមជាច្រើន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
- អ្នករាយការណ៍ពិសេសរបស់អ.ស.ប បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស សហការជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីពង្រីកសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ប្រភព៖ ខ្មែរថាមស៍
- គណបក្សភ្លើងទៀន បានលើកឡើងថាសកម្មជនចំនួន ២៣រូប ដែលគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិ បានស្នើរដ្ឋាភិបាលឱ្យធ្វើអន្តរាគមន៍ដោះលែងនៅក្រៅឃុំ ឬអនុវត្តសិទ្ធិព្យួរទោស។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
- គិតត្រឹមខែកក្កដាឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានទំហំទឹកប្រាក់ប្រមាណ ៦.៩៧១លានដុល្លារ កើនឡើងចំនួន ១៥,៦% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
- ក្រសួងសេដ្ឋកិច្ច និង UNCDF បានចុះ MoU ស្ដីពីការបន្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីកសាងសមត្ថភាព និងផ្ដល់ហិរញ្ញវត្ថុសម្រាប់យន្តការភាពជាដៃគូរដ្ឋ និងឯកជននៃភាគីទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
- ក្រុមហ៊ុន Visa បានបើកការិយាល័យថ្មីនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហការ និងពន្លឿនកំណើននៃការទូទាត់ប្រាក់តាមរយៈថ្នាលឌីជីថលនៅទូទាំងកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
- សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំក្រសួងអប់រំឱ្យសិក្សាលទ្ធភាពសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពប្រព័ន្ធអប់រំសម្រាប់ថ្នាក់ឧត្តមសិក្សាឱ្យមានប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍
- អង្គការ UNICEF បានផ្តល់ឱសថប្រភេទ Molnupiravir ចំនួន ៨២៦.៥៦០គ្រាប់ ដែលជាថ្នាំព្យាបាលជំងឺកូវីដ១៩ ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
- មជ្ឈមណ្ឌលជាតិរក្សាសនិ្តភាព បានហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជា លើជំនាញអន្តរាគម៍សង្គ្រោះគ្រោះមហន្តរាយដោយសារទឹកជំនន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា