MORNING NEWS BRIEF [AUGUST 19, 2022]

MORNING NEWS BRIEF [AUGUST 19, 2022]

MORNING NEWS BRIEF [AUGUST 19, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ប្រភព៖Fresh News
  2. អាជ្ញាធរមីន បានប្រាប់វិទ្យាស្ថានសន្តិភាពអាមេរិក ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមស្វែងរកសុខសន្តិភាព និងចែករំលែកសន្តិភាពទៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។ប្រភព៖  Fresh News 
  3. គណៈប្រតិភូក្រសួងសាធារណការ បានធ្វើទស្សនកិច្ចនៅវៀតណាម និងជួបពិភាក្សាការងារជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយទៅវិញទៅមក គឺជាការចំបាច់ ស្របពេលដែលពិភពលោកកំពុងជួបបញ្ហាប្រឈមជាច្រើន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. អ្នករាយការណ៍ពិសេសរបស់អ.ស.ប បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស សហការជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីពង្រីកសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ប្រភព៖ ខ្មែរថាមស៍
  3. គណបក្សភ្លើងទៀន បានលើកឡើងថាសកម្មជនចំនួន ២៣រូប ដែលគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិ បានស្នើរដ្ឋាភិបាលឱ្យធ្វើអន្តរាគមន៍ដោះលែងនៅក្រៅឃុំ ឬអនុវត្តសិទ្ធិព្យួរទោស។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមខែកក្កដាឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានទំហំទឹកប្រាក់ប្រមាណ ៦.៩៧១លានដុល្លារ កើនឡើងចំនួន ១៥,៦% បើធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។ ប្រភពខ្មែរថាមស៍ 
  2. ក្រសួងសេដ្ឋកិច្ច និង UNCDF បានចុះ MoU ស្ដីពីការបន្តកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីកសាងសមត្ថភាព និងផ្ដល់ហិរញ្ញវត្ថុសម្រាប់យន្តការភាពជាដៃគូរដ្ឋ និងឯកជននៃភាគីទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រុមហ៊ុន Visa បានបើកការិយាល័យថ្មីនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហការ និងពន្លឿនកំណើននៃការទូទាត់ប្រាក់តាមរយៈថ្នាលឌីជីថលនៅទូទាំងកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំក្រសួងអប់រំឱ្យសិក្សាលទ្ធភាពសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពប្រព័ន្ធអប់រំសម្រាប់ថ្នាក់ឧត្តមសិក្សាឱ្យមានប្រសិទ្ធភាព។ ប្រភព៖  ខ្មែរថាមស៍
  2. អង្គការ UNICEF បានផ្តល់ឱសថប្រភេទ Molnupiravir ចំនួន ៨២៦.៥៦០គ្រាប់ ដែលជាថ្នាំព្យាបាលជំងឺកូវីដ១៩ ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩។  ប្រភព៖ ខ្មែរថាមស៍
  3. មជ្ឈមណ្ឌលជាតិរក្សាសនិ្តភាព បានហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជា លើជំនាញអន្តរាគម៍សង្គ្រោះគ្រោះមហន្តរាយដោយសារទឹកជំនន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា