MORNING NEWS BRIEF [AUGUST 23, 2022]

MORNING NEWS BRIEF [AUGUST 23, 2022]

MORNING NEWS BRIEF [AUGUST 23, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា នាជំនួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី បង្ហាញសុទិដ្ឋិនិយមថា កម្ពុជា នឹងទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ប្រធានមហាសន្និបាតអ.ស.ប លើកទី៧៦ បានបង្ហាញការកោតសរសើរ និងស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការដឹកនាំប្រទេសកម្ពុជាចេញពីសង្គ្រាម។ ប្រភព៖ Fresh News 
  3. កម្ពុជា និងថៃ បានបើកកិច្ចពិភាក្សាដោះស្រាយជម្លោះលើតំបន់ទាមទារត្រួតស៊ីគ្នា ដើម្បីទទួលបានផលប្រយោជន៍រួមពីប្រភពប្រេងថ្មី និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងសាកល។ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអ.ស.ប លើកទី៧៦​ បានបញ្ជាក់ការគាំទ្ររបស់កម្ពុជាចំពោះអ.ស.ប ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ភាគីវៀតណាមថាការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី នឹងជំរុញដល់ការពង្រឹងទំនាក់ទំនងនយោបាយ​រវាងកម្ពុជា និងវៀតណាម។ ប្រភព៖ Fresh News 
  3. គ.ជ.ប បានជួបអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោតឆ្នាំ២០២២ និង២០២៣។ ប្រភព៖  Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានស្នើឱ្យម៉ាល់ឌីវពិនិត្យលទ្ធភាពជំរុញការវិនិយោគក្នុងវិស័យកសិផលស្រូវ-អង្កររបស់កម្ពុជា ដើម្បីនាំចូលទៅកាន់ប្រទេសម៉ាល់ឌីវ។ ប្រភពសារព័ត៌មានដើមអម្ពិល
  2. ប្រធានមហាសន្និបាតអ.ស.ប លើកទី៧៦ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការជំរុញការអភិវឌ្ឍ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងកម្រិតខ្ពស់ឆ្នាំ២០៥០។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្នុងរយៈពេល០៧ខែនៃឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​ និងអង់គ្លេសសម្រេចបាន ៥៨១,៣៧៤លានដុល្លារ កើនឡើង ៤៥,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. មជ្ឈមណ្ឌលស៊ីម៉ាក់ និង JICA បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សា លើសេចក្ដីព្រាងលទ្ធផលគម្រោងសាងសង់អាគារសិក្សា ដើម្បីដើម្បី ពង្រឹងសមត្ថភាព និងជំនាញបោសម្អាតមីន។ ប្រភព៖ ខ្មែរថាមស៍
  2. បេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថា មានកម្មករនិយោ ជិតសរុប ៧៨ម៉ឺននាក់ បានចូលរួមស្វែងយល់ពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មី តាមរយៈយុទ្ធនាការ ៩០ថ្ងៃ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តអង់គ្លេសពិចារណាបើកសាលារៀន និងសាកលវិទ្យាល័យនៅកម្ពុជា បន្ទាប់ពីមានការកើនឡើងនៃនិស្សិតកម្ពុជាទៅបន្តការសិក្សានៅអង់គ្លេស។ ប្រភព៖រស្មីកម្ពុជា