MORNING NEWS BRIEF [AUGUST 25, 2022]

MORNING NEWS BRIEF [AUGUST 25, 2022]

MORNING NEWS BRIEF [AUGUST 25, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អាជ្ញាធរមីន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានចុះអនុ-ស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាមីន និងការអភិវឌ្ឍសហគមន៍កម្ពុជា។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
  2. កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣។  ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. កម្ពុជា និងវៀតណាម បានពិភាក្សាការងារ ដើម្បីវាយតម្លៃលទ្ធផលនៃការសម្របសម្រួលក្នុងកិច្ចការពារសន្តិសុខ នយោបាយ សណ្តាប់-ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំការអភិវឌ្ឍសង្គមជាតិ និងធ្វើឱ្យកម្ពុជាមានតួនាទីសំខាន់នៅលើឆាកអន្តរជាតិ។ ប្រភព៖ Fresh News
  2. អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយសេនានុព័ន្ធកម្លាំងស្វ័យការពារជាតិជប៉ុនថ្មី ជួបពិភាក្សាគ្នា ​ដើម្បីពង្រឹងទំនាក់ទំនងយោធាទ្វេភាគី។ប្រភព៖ Fresh News
  3. គ.ជ​.ប បានបំភ្លឺថា សមាសភាពបច្ចុប្បន្នរបស់ស្ថាប័ននេះ ត្រូវបានជ្រើសរើសផ្អែកលើការអនុវត្តតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃ គ.ជ.ប។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងកសិកម្ម និងស្ថានទូតបង់ក្លាដែសប្រចាំកម្ពុជា បានពិភាក្សាលើការពង្រីកការនាំចូលអង្ករពីប្រទេសកម្ពុជា ដែលអាចនឹងមានតម្រូវការនាំចូលចំនួនចាប់ពី ១ ទៅ ១.៥លានតោនក្នុងមួយឆ្នាំ។ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. តាមរបាយការណ៍របស់ក្រសួងដែនដី ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ប្រមាណ ១៩ពាន់គម្រោង ដែលមានទុនសរុបចំនួន ៣១.៤៨៤លានដុល្លារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បីធីវី 
  3. អ្នកជំនាញសេដ្ឋកិច្ច បានឱ្យដឹងថា តម្លៃប្រាក់ឈ្នួលកម្លាំងពលកម្ម ការកើនឡើងនៃតម្លៃដឹកជញ្ជូន និងឡូជីស្ទីក, អគ្គិសនីមានតម្លៃខ្ពស់ធ្វើឱ្យកម្ពុជាជួបបញ្ហាប្រឈមនៃការថយចុះនៃភាពប្រកួតប្រជែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. ធានាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងអនុវត្តយុទ្ធនាការវ៉ាក់សាំងដោយជោគជ័យ។ ប្រភព៖ Fresh News 
  2. ក្រសួងរ៉ែ សហការជាមួយ ADB បាននិងកំពុងពន្លឿនការរៀបចំផែនការអភិវឌ្ឍន៍វិស័យថាមពល ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងជំរុញការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ប្រភព៖ ស្ថានីយទូរទស្សន៍ បីធីវី
  3. ក្រសួងសង្គមកិច្ច បានបញ្ជាក់ថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្តី្រមានផ្ទៃពោះ កុមារ និងគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ មានប្រសិទ្ធភាព​ និងសម្រចលទ្ធផលជាច្រើន។ ប្រភព៖ Fresh News