By admin
Friday July 8th, 2022
MORNING NEWS BRIEF [JULY 08, 2022]
MORNING NEWS BRIEF [JULY 08, 2022]
MORNING NEWS BRIEF [JULY 08, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday July 8th, 2022
Friday July 8th, 2022
ព័ត៌មានសំខាន់ៗ
គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និង ឡាវ បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិ្កលើវិស័យអាទិភាព និងការពន្លឿនការកសាងបន្ទាត់ព្រំដែនដែលនៅសល់ ១៤% បន្ត។ ប្រភព៖ កម្ពុជាថ្មី
ប្រេសិតពិសេសអាស៊ាន ២០២២ បានថ្លែងថា កម្ពុជានឹងបន្តគាំទ្រការស្តារសន្តិភាពនៅមីយ៉ាន់ម៉ា ដោយឈរលើឯកភាពអាស៊ាន តែមិនអនុញ្ញាតឱ្យមីយ៉ាន់ម៉ាបំបែកឯកភាពអាស៊ាននោះទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល០៦ខែនៃឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កើនឡើង ៣៩៤% ដែលជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានស្នើឱ្យតុលាការចាត់វិធានការតាមនីតិវិធី លើករណីដែលអនុប្រធានគណបក្សភ្លើងទៀនចោទប្រកាន់លើការបោះឆ្នោត និងបរិហារកេរ្ដិ៍ជាសាធារណៈ។ ប្រភព៖ កម្ពុជាថ្មី
គ.ជ.ប បានថ្លែងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅបានកាន់តែប្រសើរឡើង ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស បើធៀបនឹងការបោះឆ្នោតអាណត្តិមុនៗ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ដោយសារបក្សនេះខកខានបញ្ចូនឯកសារ និងលិខិតមានស្នាមមេដៃ រយៈពេល ០៣ខែ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច
ម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រីកអាជីវកម្ម និងការបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក្រោយមើលឃើញឱកាសវិនិយោគ ស្របពេលដែលច្បាប់វិនិយោគថ្មីបានដាក់ចេញ ហើយវិបត្តិកូវីដ១៩មានការធូរស្រាល។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងពាណិជ្ជកម្ម បានពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធ-សាស្រ្តជ្រើសរើសផលិតផលកសិកម្មមានសក្ដានុពល សម្រាប់នាំចេញក្រោមការអនុវត្តកិច្ចព្រមព្រៀងសេរី និង RCEP។ ប្រភព៖ BTV News
ក្នុងឆមាសទី១នៃឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ ប្រមូលពន្ធ បានប្រមាណ ១.២៩៣លានដុល្លារ ស្មើនឹង ៥០,១% នៃផែនការកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
អូស្ត្រាលី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦.៨០០ដូស នៃចំនួនសរុប ៤៨២.៤០០ដូស ដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជា ទប់ស្កាត់នឹងជំងឺកូវីដ១៩។ ប្រភព៖ Fresh News
អាជ្ញាធរមីន និង UNDP បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីពិនិត្យលើវឌ្ឍនភាព និងលទ្ធ-ផលនៃការអនុវត្តគម្រោងបោសសម្អាតមីន ដំណាក់កាលទី៤។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អង្គការសុខភាពពិភពលោក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងប្តេជ្ញាបន្តគាំទ្រប្រព័ន្ធសុខាភិបាល និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍