MORNING NEWS BRIEF [JULY 08, 2022]

MORNING NEWS BRIEF [JULY 08, 2022]

MORNING NEWS BRIEF [JULY 08, 2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1. គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និង ឡាវ បានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិ្កលើវិស័យអាទិភាព និងការពន្លឿនការកសាងបន្ទាត់ព្រំដែនដែលនៅសល់ ១៤% បន្ត។ ប្រភព៖ កម្ពុជាថ្មី
    2. ប្រេសិតពិសេសអាស៊ាន ២០២២ បានថ្លែងថា កម្ពុជានឹងបន្តគាំទ្រការស្តារសន្តិភាពនៅមីយ៉ាន់ម៉ា ដោយឈរលើឯកភាពអាស៊ាន តែមិនអនុញ្ញាតឱ្យមីយ៉ាន់ម៉ាបំបែកឯកភាពអាស៊ាននោះទេ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
    3. ក្នុងរយៈពេល០៦ខែនៃឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កើនឡើង ៣៩៤% ដែលជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
    ព័ត៌មាននយោបាយ
    1. គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានស្នើឱ្យតុលាការចាត់វិធានការតាមនីតិវិធី លើករណីដែលអនុប្រធានគណបក្សភ្លើងទៀនចោទប្រកាន់លើការបោះឆ្នោត និងបរិហារកេរ្ដិ៍ជាសាធារណៈ។ ប្រភព៖ កម្ពុជាថ្មី
    2. គ.ជ.ប បានថ្លែងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅបានកាន់តែប្រសើរឡើង ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស បើធៀបនឹងការបោះឆ្នោតអាណត្តិមុនៗ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
    3. ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ដោយសារបក្សនេះខកខានបញ្ចូនឯកសារ និងលិខិតមានស្នាមមេដៃ រយៈពេល ០៣ខែ។ ប្រភព៖ សារព័ត៌មានថ្មីៗ
    ព័ត៌មានសេដ្ឋកិច្ច 
    1. ម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រីកអាជីវកម្ម និងការបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក្រោយមើលឃើញឱកាសវិនិយោគ ស្របពេលដែលច្បាប់វិនិយោគថ្មីបានដាក់ចេញ ហើយវិបត្តិកូវីដ១៩មានការធូរស្រាល។ ប្រភពសារព័ត៌មានថ្មីៗ 
    2. ក្រសួងពាណិជ្ជកម្ម បានពិភាក្សា និងអនុម័តឯកសារផែនការយុទ្ធ-សាស្រ្តជ្រើសរើសផលិតផលកសិកម្មមានសក្ដានុពល សម្រាប់នាំចេញក្រោមការអនុវត្តកិច្ចព្រមព្រៀងសេរី និង RCEP។ ប្រភព៖ BTV News
    3. ក្នុងឆមាសទី១នៃឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ ប្រមូលពន្ធ បានប្រមាណ ១.២៩៣លានដុល្លារ ស្មើនឹង ៥០,១% នៃផែនការកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
    ព៍ត៌មានសង្គម
    1. អូស្ត្រាលី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦.៨០០ដូស នៃចំនួនសរុប ៤៨២.៤០០ដូស ដើម្បីគាំទ្ររដ្ឋាភិបាលកម្ពុជា ទប់ស្កាត់នឹងជំងឺកូវីដ១៩។​ ប្រភព៖ Fresh News
    2. អាជ្ញាធរមីន និង UNDP បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីពិនិត្យលើវឌ្ឍនភាព និងលទ្ធ-ផលនៃការអនុវត្តគម្រោងបោសសម្អាតមីន ដំណាក់កាលទី៤។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    3. អង្គការសុខភាពពិភពលោក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងប្តេជ្ញាបន្តគាំទ្រប្រព័ន្ធសុខាភិបាល និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍