MORNING NEWS BRIEF [JULY 11, 2022]

MORNING NEWS BRIEF [JULY 11, 2022]

MORNING NEWS BRIEF [JULY 11, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អនុរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា  ដើម្បីពិភាក្សាការងារលើការនាំចេញផលិតផល និងផ្លាស់ប្តូរ បទពិសោធជាមួយស្ថាប័នពាក់ព័ន្ធ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងអាស៊ាន បានទៅបំពេញទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត ស្តីពីបេសកកម្មស្វែងរកការពិត នៅទីម័រខាងកើត។ ប្រភព៖  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. កម្ពុជា និងចិន គ្រោងរៀបចំកិច្ចប្រជុំពេញអង្គរបស់របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៤ ខែកក្កដា តាមប្រព័ន្ធនិមិត្ម ដើម្បីអនុវត្តផែនការ២០២២-២០២៤។ ​ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. គណៈរដ្ឋមន្ត្រី បានឯកភាពទាំងស្រុងក្នុងការធ្វើវិសោធនកម្មរដ្ឋ-ធម្មនុញ្ញកម្ពុជាជាថ្មីម្តងទៀត លើតំណែងនាយករដ្ឋមន្រ្តី និងការដំណើរការនៅក្នុងស្ថាប័នរដ្ឋសភា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. រុស្ស៊ី មិនទាន់ឆ្លើយតបការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាដើមខែសីហា ខាងមុខនេះប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. ស្ថានទូត និងស្ថានកុងស៊ុលជប៉ុននៅកម្ពុជា នឹងបើកទ្វារជូនសាធារណជននៅកម្ពុជា ចូលរួមសរសេរសាររំលែកទុក្ខ លោក អាបេ ស៊ិនហ្សូ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា នេះ។  ប្រភព៖  សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បានដកបទពិសោធពីស៊ុយអែត និងអូស្រ្តាលី ក្នុងការតាក់តែងច្បាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងសមត្ថភាពគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ប្រភពសារព័ត៌មានថ្មីៗ 
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងសាងសង់ចំនួន ១.៨៩៤ ក្រោមទុនវិនិយោគជាង​ ១ពាន់លានដុល្លារ ជាមួយនឹងការព្យាករនៃការកើនឡើង ៥,៤% ក្នុងឆ្នាំ២០២២។ ប្រភព៖  Fresh News
  3. តាមរបាយការណ៍របស់ Nikki Asia កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខមួយ ជាប្រទេសដែលមានសន្ទស្សន៍ការស្តារឡើងវិញនៃជំងឺកូវីដ១៩ និងការវិលទៅរកប្រក្រតីភាពធម្មតាខ្ពស់។ប្រភព៖ ខ្មែរថាមស៍ 
ព៍ត៌មានសង្គម
  1. ព្រះមហាក្សត្រ អំពាវនាវជនរួមជាតិចូលរួម ទប់ស្កាត់ និងបញ្ឈប់ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ដើម្បីរក្សាធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ ប្រភព៖សារព័ត៌មានដើមអម្ពិល
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងអប់រំ ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច សម្រាប់ឱកាសនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងមុខ។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងសាធារណការ បានរៀបចំសិក្ខាសាលា ប្រមូលធាតុចូល សម្រាប់ផែនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍