MORNING NEWS BRIEF [JULY 13, 2022]

MORNING NEWS BRIEF [JULY 13, 2022]

MORNING NEWS BRIEF [JULY 13, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើទស្សនកិច្ចនៅកម្ពុជា និងបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា និងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកធុរកិច្ចអនុវត្តច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលអាចការពារសិទ្ធ និងផលប្រយោជន៍អ្នកប្រើប្រាស់។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. តំណាងក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយតំណាងអង្គការ Global Life Sharing ស្តីពី គម្រោងបង្កើតមជ្ឈមណ្ឌលស្ដារកាយសម្បទាសម្ដេចតេជោ នៅក្នុងបរិវេណមន្ទីរពេទ្យខ្មែរ-សូវៀត។ ​ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រ ស្តីពីការស្នើសុំធ្វើវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញ សំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ប្រភព៖ Fresh News 
  2. រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នឹងធ្វើទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃនៅកម្ពុជា ដើម្បីពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។ ប្រភព៖ AMS Central 
  3. មន្រ្តីគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានបញ្ជាក់ជំហរឱ្យតុលាការចាត់វិធានច្បាប់លើអនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចោទប្រកាន់ជុំវិញការបោះឆ្នោត និងការបរិហាកេរ្តិ៍។ ប្រភព៖ កម្ពុជាថ្មី
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងឆមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួន ២៧,២ ពាន់លានដុល្លារ កើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រភពខ្មែរថាមស៍
  2. ក្នុងឆមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលដំឡូងមី ប្រមាណ ២,៣ លានតោន ដែលកើនឡើង ៤២,៥៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖  Fresh News
  3. ក្នុងឆមាសទី១ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៤,៨ ពាន់លានដុល្លារ​ កើនឡើង ៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ សហការគ្នា លុបបំបាត់ឱ្យអស់មរណភាពមាតាដែលអាចការពារបាន ពេលពពោះ សម្រាល និងក្រោយសម្រាល។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសារវាយយកពិន្ទុ នៃព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក The World Game 2022 នៅអាមេរិក។ ប្រភព៖ Fresh News
  3. ក្រសួងទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ បានផ្ដល់ការបណ្ដុះបណ្ដាលដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជិត ៦០ម៉ឺននាក់ ដើម្បីពង្រឹងសមត្ថភាពការរៀបចំ និងផ្តល់សេវាកម្មទេសចរណ៍។ ប្រភព៖ Fresh News