MORNING NEWS BRIEF [JULY 14, 2022]

MORNING NEWS BRIEF [JULY 14, 2022]

MORNING NEWS BRIEF [JULY 14, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស នាជំនួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្នើអាមេរិកបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញដល់កម្ពុជា ក្រោយផុតសុពលភាពរយៈពេល០២ឆ្នាំកន្លងទៅ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA បានជួបពិភាក្សាការងារ និងសិក្សាលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឱ្យមានការចូលរួមប្រកបដោយប្រសិទ្ធផលក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រភព៖ Fresh News 
  3. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីភាពជាដៃគូរដ្ឋ និងឯកជន សំដៅលើកកម្ពស់ការយល់ដឹងឱ្យបានទូលាយអំពីការលើកទឹកចិត្ដដល់វិនិយោគិន។ ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ក្រសួងប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែន។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា វត្តមានរបស់ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. អនុប្រធានគណបក្សភ្លើងទៀន បានចូលបំភ្លឺនៅសាលាដំបូងជុំវិញការរិះគន់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់២០២២ ថាមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. រយៈពេល០៦ខែនៃឆ្នាំ២០២២​ ក្រសួងសាធារណការ រកចំណូលបានប្រមាណ ១០លានដុល្លារ ពីការលក់ស្លាកលេខពិសេស កើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភពខ្មែរថាមស៍ 
  2. អគ្គនាយកដ្ឋានគយ ទុកពេលឱ្យម្ចាស់រថយន្តគ្មានពន្ធទាំងចង្កូតស្ដាំ និងឆ្វេងក្នុងប្រទេស ត្រូវទៅបង់ពន្ធឱ្យបានមុនថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. លេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា​វិស័យទេសចរណ៍មានភាពប្រសើរឡើងក្នុងឆ្នាំ២០២២ ដែលស្ដែងចេញតាមរយៈកំណើនរំហូរភ្ញៀវទេសចរបរទេសតាមផ្លូវអាកាស។  ប្រភព៖BTV News
ព៍ត៌មានសង្គម
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ស្របពេលដែលមេរោគ អូមីក្រុងបំប្លែងថ្មី បានរីករាលដាលគួរឱ្យព្រួយបារម្ភ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមសាងសង់រោងចក្រផលិតទឹកស្អាតដែលមានលទ្ធភាពផលិតទឹកស្អាតបាន ៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងបរិស្ថាន និង UNFCCC បានរៀបចំសិក្ខាសាលាអំពីផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីកាត់បន្ថយការរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍