MORNING NEWS BRIEF [JULY 15, 2022]

MORNING NEWS BRIEF [JULY 15, 2022]

MORNING NEWS BRIEF [JULY 15, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អាស៊ាន បានពិភាក្សាពាក់ព័ន្ធនឹងគោលនយោបាយកម្លាំងសេវាសង្គមក្នុងផ្នែកកិច្ចគាំពារសង្គមនៅថ្នាក់តំបន់ ខណៈដែលកម្ពុជាប្តេជ្ញាបន្ថែមកម្លាំងសេវាសង្គមកិច្ច។  ប្រភព៖ ភ្នំពេញបុស្ដិ៍
  2. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សង្គ្រាម និងការដាក់ទណ្ឌកម្មបាននិងកំពុងធ្វើឱ្យពិភពលោកបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់ ព្រមទាំងបំផ្លិចបំផ្លាញដល់វិស័យទេសចរណ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាចម្រាញ់រ៉ែមាស បានប្រមាណ ៣.២៧៤គីឡូក្រាម ក្រោយប្រតិបត្តិការបានជាង ០១ឆ្នាំ ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើលទ្ធភាពនៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យនានា។ ប្រភព៖ Fresh News
  2. ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញលើកទី១០ គឺដើម្បីបំពេញបន្ថែមលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការពារឧត្តមប្រយោជន៍របស់ជាតិ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប បានច្រានចោលសេចក្តីបារម្ភរបស់អាមេរិកលើការបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក អំពាវនាវឱ្យកម្ពុជារៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ប្រភព៖  ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងទេសចរណ៍ បានស្នើរដ្ឋាភិបាលពិនិត្យលទ្ធ​ភាពនៃការបើកច្រកទ្វារអន្តរជាតិថ្មីៗបន្ថែម ដើម្បីស្តារវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ប្រភពសារព័ត៌មានថ្មីៗ
  2. កម្ពុជា បានស្នើឱ្យភាគីចិនជំរុញវិនិយោគិនចិនមកវិនិយោគបន្ថែមក្នុងវិស័យអាទិភាពទាក់ទងនឹងវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងកៅស៊ូរបស់កម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ប្រភព៖ Fresh News
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២២ កម្ពុជា បាននាំចេញកៅស៊ូចំនួន ១៣៥.១៣៧តោន និងទទួលចំណូលប្រមាណ ២១៥លានដុល្លារ កើនឡើង ២,៩% ធៀបនឹងរយៈពេលដដែលក្នុងឆ្នាំ២០២១។  ប្រភព៖ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. អាជ្ញាធរមីនកម្ពុជា និងអង្គការ JMAS របស់ជប៉ុន បានជួបពិភាក្សាការងារ អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ Fresh News
  2. ក្រសួងប្រៃសណីយ៍ គ្រោងសាងសង់ស្ថានីយអង់តែនចំនួន ១០០បន្ថែម ដើម្បីបង្កើនគុណភាពសេវាទូរគមនាគមន៍នៅតំបន់គោល-ដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើអគ្គិសនីកម្ពុជាមិនទទួលបានការគាំទ្រពីរដ្ឋាភិបាល នឹងធ្វើឱ្យមានផលវិបាកដល់សណ្ឋាគារ ស្របពេលដែលសាំងមានតម្លៃថ្លៃ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល