MORNING NEWS BRIEF [JULY 18, 2022]

MORNING NEWS BRIEF [JULY 18, 2022]

MORNING NEWS BRIEF [JULY 18, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីការបរទេស មានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីកម្ពុជាចិន ដែលមានភាពប្រសើរឡើងរហូតក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តរីកចម្រើនកាន់តែខ្លាំងឡើងគ្រប់វិស័យ។ ប្រភព៖ Fresh News 
  2. កម្ពុជា និងបង់ក្លាដែស បានសន្យានឹងពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែម ជាពិសេសលើសេដ្ឋកិច្ច និងសន្តិសុខស្បៀង ដើម្បីផលប្រយោជន៍រួម។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងពាណិជ្ជកម្ម បានជំរុញការនាំចេញកសិផលដែលមានសក្តានុពលទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជាសមាជិកអាស៊ានទំាងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. គណបក្សប្រជាជនកម្ពុជា បានគាំទ្រទាំងស្រុងលើសំណើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដើម្បីធានាដំណើរការអនុវត្តការងារនៃស្ថាប័នកំពូលរបស់ជាតិ។ ប្រភព៖ ខ្មែរថាមស៍ 
  2. កម្ពុជា នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីជាន់ខ្ពស់ឧក្រិដ្ឋកម្មឆ្លងដែនលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែកក្កដា ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. គណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១០នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព នៅព្រះរាជាណាចក្រម៉ារ៉ុក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ។ ប្រភពFresh News 
  2. ក្រសួងការបរទេស និងស្ថានទូតជប៉ុន បានផ្លាស់ប្តូរបទពិសោធន៍សេដ្ឋកិច្ច ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការអនុវត្តការទូតសេដ្ឋកិច្ច និងស្បៀងអាហាររបស់ជប៉ុននៅកម្ពុជា។  ប្រភព៖ ខ្មែរថាមស៍
  3. CDC និងអូស្ត្រាលី បានដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ ដើម្បីបង្កើនឱកាសវិនិយោគលើវិស័យនេះរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងការងារ ប្រកាសទុករយៈពេល៩០ថ្ងៃ សម្រាប់ការផ្សព្វផ្សាយអនុវត្តន៍ប្រាក់សោធនចូលនិវត្តន៍ នៃបុគ្គលិកការងារក្នុងវិស័យឯកជន ដែលនឹងត្រូវកាត់ ២%នៃប្រាក់ខែចាប់ពីខែតុលា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  2. ក្រសួងសាធារណការប្រកាសថា ជាជំហរ និងជាគោលការណ៍ មិនមានការអនុញ្ញតបើកឱ្យប្រើប្រាស់ និងធ្វើចរាចរណ៍យានយន្ដគ្រប់ប្រភេទសាកល្បង លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ប្រភព៖ Fresh News
  3. អ្នកវិទ្យាសាស្ត្រ និងសហគ្រិនវ័យក្មេងនៃតំបន់អនុតំបន់មេគង្គ បានជួបជុំក្នុងកម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេង ដើម្បីបង្កើតដំណោះស្រាយលើការអប់រំ STEAM និងនវានុវត្តន៍កម្លាំងពលកម្ម។ ប្រភព៖  ខ្មែរថាមស៍