MORNING NEWS BRIEF [JULY 22, 2022]

MORNING NEWS BRIEF [JULY 22, 2022]

MORNING NEWS BRIEF [JULY 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន២០២២ បេ្តជ្ញានឹងដោះស្រាយបញ្ហាក្នុងតំបន់ដែលមិនទាន់សម្រេចបាន ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងការបរទេស បានលើកឡើងថាប្រសិតពិសេសប្រធានអាស៊ាន២០២២ កំពុងអនុវត្តសកម្មភាពជាជំហានៗ ដើម្បីជួបភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា ក្នុងការចាប់ផ្តើមការសន្ទនានយោបាយ។ប្រភព៖ ខ្មែរថាមស៍
  3. ជប៉ុន បានសន្យាផ្តល់ឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែម ដើម្បីបំពេញតម្រូវការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. ក្រសួងមហាផ្ទៃ បានបង្ហាញការមិនយល់ស្របចំពោះការលើកឡើងក្នុងរបាយការណ៍ ស្តីពីការជួញដូរមនុស្សដោយក្រសួងការបរទេសអាមេរិកដែលទម្លាក់កម្រិតកម្ពុជាពីលេខ២ ទៅលេខ៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រ​​ដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងព្រុយណេ បានជួបពិភាក្សាការងារស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគី និងការគាំទ្រចំពោះភាពជាប្រធានអាស៊ាន២០២២ របស់កម្ពុជា។ ប្រភព៖ Fresh News
  3. គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន ០៤ បានដាក់ញត្តិស្នើឱ្យរដ្ឋសភា បដិសេធលើការធ្វើវិសោធនកម្មធម្មនុញលើកទី១០ ដោយលើកឡើងថា វាអាចប៉ះពាល់អំណាចក្នុងរដ្ឋសភាជាតិ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច 
  1. ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ត្រូវបានព្យាករណ៍ជាមួយកំណើនក្នុងរង្វង់ ៥,៣% ដែលកើនឡើងពី ៣%នៅក្នុងឆ្នាំ២០២១។ ប្រភពខ្មែរថាមស៍ 
  2. កម្ពុជា បាននាំចេញផលិតផលកសិផលប្រមាណ ២.៤លានតោន ទៅកាន់ទីផ្សារចិនចាប់ពី ឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ស្មើនឹង ១.៩៤ពាន់លានដុល្លារ។  ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាការបន្តធ្លាក់ចុះនៃតម្លៃសាំងក្នុងទីផ្សារកម្ពុជា គឺដោយសារការប្រែប្រួលតម្លៃប្រេងសកល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ពីប្រទេសអ្នកផលិតមានការកើនឡើង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារ ដើម្បីដោះស្រាយសំណើរ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងហ្វេសប៊ុក ដែលមានឈ្មោះថា «ក្រុមការងារហ្វេសប៊ុក សម្តេច ស ខេង»។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រាជរដ្ឋាភិបាល បានបង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យារបស់កុមារ ដែលកំពុងប្រើប្រាស់ទូរស័ព្ទ និងហ្គេមអនឡាញ ដែលជះឥទ្ធិពលដល់ការអប់រំ និងបញ្ហាផ្លូវចិត្ត។ប្រភព៖ ខ្មែរថាមស៍
  3. ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា និងអាជ្ញាធរជាតិព្រះវិហារ បានជួបពិភាក្សាការងារលើគម្រោងសហប្រតិបត្តិការកម្ពុជា និងឥណ្ឌា ដើម្បីជួសជុលប្រាសាទព្រះវិហារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា