MORNING NEWS BRIEF [JULY 27, 2022]

MORNING NEWS BRIEF [JULY 27, 2022]

MORNING NEWS BRIEF [JULY 27, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្រ្តីការបរទេសកម្ពុជា បានឱ្យដឹងថា គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានបង្កើតគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋមន្រ្តីអប់រំ និងអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់លើសារ-សំខាន់នៃប្រធានបទបដិវត្តន៍ឧស្សាហកម្មទី៤​ សម្រាប់យុវជន ជាពិសេសក្នុងវិស័យអប់រំ។ ប្រភព៖  សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. វៀតណាម បានស្នើឱ្យកម្ពុជាបង្កលក្ខណៈងាយស្រួលចំពោះកិច្ចសហប្រតិបត្តិរវាងសមាជិកជាស្រ្តីនៃរដ្ឋសភាកម្ពុជា និងសហព័ន្ធនារីវៀតណាម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ។ ប្រភព៖ ខ្មែរថាមស៍
  2. តុលាការភ្នំពេញ បានចោទប្រកាន់អតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន៧រូប ពីបទញុះញង់ប្រជាពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាល និងព្រះមហាក្សត្រ លើបណ្តាញសង្គមហ្វេសប៊ុក។ ប្រភព៖ ខ្មែរថាមស៍
  3. មន្ត្រីជាន់ខ្ពស់យោធាកម្ពុជា និងនីហ្សេរីយ៉ា បានប្រកាសនឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធា ដោយផ្តោតសំខាន់លើកងទ័ពជើងគោក ជើងអាកាស និងជើងទឹក។ ប្រភព៖  ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ ២០០០លានដុល្លារ ស្មើនឹង ៦៩,៨៩%នៃផែនការ និងអាចសម្រេចបាន ១០៩,៥%ក្នុងឆ្នាំនេះ។​​ ប្រភពសារព័ត៌មានថ្មីៗ 
  2. ធនាគារអភិវឌ្ឍន៍អាស៊ី និង DE HEUS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ១៥លានដុល្លារ ដើម្បីគាំទ្រខ្សែសង្វាក់ផលិតកម្មក្នុងវិស័យចំណីសត្វនៅកម្ពុជា។ ប្រភព៖  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ៧៤៤លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារក្រីក្រចំនួន ២,៧លាននាក់ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ប្រភព៖  ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. ក្រសួងការងារ និងអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំកម្ពុជា បានឯកភាពលើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជុំវិញការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រដ្ឋមន្ត្រី និងមន្ត្រីបច្ចេកទេស។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សហជីព និងក្រសួងការងារ នឹងបើកកិច្ចប្រជុំ ដើម្បីចរចាលើការកែសម្រួលប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មកររោងចក្រ បន្ទាប់ពីតម្លៃឥវ៉ាន់នៅលើទីផ្សារឡើងថ្លៃ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងធនធានទឹក បានជូនព័ត៌មាន ដល់សាធារណជន ស្តីពីការព្យាករអាកាសធាតុនៅកម្ពុជា ថានឹងមានភ្លៀងចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ទី២ ខែសីហា។ ប្រភព៖ Fresh News