MORNING NEWS BRIEF [JUNE 03, 2022]

MORNING NEWS BRIEF [JUNE 03, 2022]

MORNING NEWS BRIEF [JUNE 03, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា នឹងរៀបចំសន្និសីទ សន្តិសុខនយោបាយវេទិកាតំបន់ អាស៊ាន លើកទី១៩ នាថ្ងៃទី០៣ ខែមិថុនា ក្រោមមូលបទសាមគ្គី-ភាព ដើម្បីសន្តិសុខប្របកដោយភាពសុខដុម។ ប្រភព៖ Fresh News
  2. គិតត្រឹមខែទី៥ នៃឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៧២គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២.៦៦២,៣៨ លានដុល្លារ។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  3. អាមេរិក មានបំណងចង់បង្កើនការវិនិយោគក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារ និងការទាញវិនិយោគពីបរទេស។ ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ក្រសួងព័ត៌មាន បានជូនដំណឹងទៅកាន់ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យបញ្ឈប់គ្រប់សកម្មភាពឃោសនាទាំងអស់នៅត្រឹមថ្ងៃទី៤ ខែមិថុនា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. គ.ជ.ប កំពុងបើកការស៊ើបអង្កេតទំនាក់ទំនងរវាង លោក អៀ ចាន់ណា អតីតមន្ត្រី CNRP និងគណបក្សភ្លើងទៀនក្រោយបុគ្គលរូបនេះបានចូលរួមយុទ្ធនាការឃោសនាននយោបាយ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប សម្រេចលុបចោលការផាកពិន័យលោក គង់ រ៉ៃយ៉ា ចំនួន ៥លានរៀល និងបិទផ្លូវតវ៉ាពីការពាក់ព័ន្ធនឹងការផ្តល់ថវិកាទៅឱ្យបេក្ខជននៅខេត្តកំពង់ចាម។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. អគ្គនាយកនៃអគ្គនាយកពន្ធដារ បានលើកឡើងថា ម្ចាស់អាជីវកម្មដែលចេញវិក្កយបត្រ VAT មិនត្រឹមត្រូវ នឹងរងការផាកពិន័យ ៥០០ដុល្លារ ក្នុងមួយវិក្កយបត្រ។ ប្រភពសារព័ត៌មានថ្មីៗ
  2. វិទ្យាស្ថាន ERIA និងបណ្តាញអាស៊ី បានដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ចំណេះដឹង E-S-I Knowledge Lab ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ប្រភព៖ ខ្មែរថាមស៍
  3. កម្ពុជា នឹងធ្វើកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវ «Cambodia Tourism Roadshow Visit Cambodia NEXT as a Safe, Warm, Clean, and Green Tourism Destination» នៅឥណ្ឌូនេស៊ី។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ព៍ត៌មានសង្គម
  1. ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានបង្ហាញបំណងកៀរគរធនធានពីវិស័យឯកជន និងមូលនិធិពីក្រៅប្រទេស ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. សមាគមកីឡាអេឡិចត្រូនិកវៀតណាម នឹងគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល០៥ខែ ឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាស-ធាតុ មានការថយចុះពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានដើមអម្ពិល