MORNING NEWS BRIEF [JUNE 08, 2022]

MORNING NEWS BRIEF [JUNE 08, 2022]

MORNING NEWS BRIEF [JUNE 08, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស បានច្រានចោលការចោទប្រកាន់របស់ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម។ ប្រភព៖ BTV News
  2. ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចសន្ទនា Shangri-La IISS លើកទី ១៩ ស្តីពី កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ចាប់ពីថ្ងៃទី១០ ដល់ ទី១២ ខែមិថុនា ឆ្នាំ២០២២។  ប្រភព៖ ខ្មែរថាមស៍
  3. ប្រតិភូរបស់វេទិកា Think Tank 2022 បានលើកឡើងថា ភាពជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការពារជាតិ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បើក ការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម។ ប្រភព៖ Fresh News 
  2. សមាគមចំនួន ០៦ នៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងជួបជា មួយគណបក្សផ្សេងទៀត ដើម្បីជួបពិភាក្សាជាមួយ គ.ជ.ប លើភាពមិនប្រក្រតីមួយចំនួនជុំវិញការបោះឆ្នោត កន្លងទៅ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋាភិបាល បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៣ ដោយសារតម្រូវការសកល និងការវិនិយោគ ស្របពេលវិបត្តិកូវីដ១៩ ត្រូវបានធូរស្បើយ។ ប្រភពAMS News
  2. រាជធានីភ្នំពេញ បានអនុវត្តគម្រោងវិនិយោគថ្មីៗ ពីវិស័យឯកជនប្រមាណ ១ពាន់គម្រោង ដែលមានទុនវិនិយោគប្រមាណ ២,២៦ពាន់លានដុល្លារអាមេរិក គិតត្រឹមដើមឆ្នាំ២០២២។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រុមហ៊ុនរបស់ចិន បានដាក់ផែនការបញ្ជាទិញផ្លែមៀន និងតាង៉ែន ពីកម្ពុជា ក្នុងតម្លៃ ៣.៦០០ក្នុងមួយគីឡូក្រាម ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ចាប់ពីខែសីហា ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់លើការបរិភោគចំណីអាហារ និងជាពិសេសត្រូវអនុវត្តឱ្យបានល្អ នូវសុវត្ថិភាពអនាម័យចំណីអាហារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាវគ្គវិក្រឹតការពិសេស ដល់មគ្គុទេសក៍តំបន់សៀមរាប-អង្គរ ដើម្បីត្រៀមទទួលទេសចរនាពេលខាងមុខ។ ប្រភព៖ខ្មែរថាមស៍
  3. ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃ៨-១៤ ខែមិថុនា ឆ្នាំ២០២២ អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា