MORNING NEWS BRIEF [JUNE 13, 2022]

MORNING NEWS BRIEF [JUNE 13, 2022]

MORNING NEWS BRIEF [JUNE 13, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អាស៊ាន បានចេញសេចក្តីថ្លែងការ ស្តីពីការព្រួយបារម្ភចំពោះការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់សាធារណ-រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន បានស្នើមីយ៉ាន់ម៉ា ពិចារណាឡើងវិញនូវការផ្តន្ទាទោស និងចៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកប្រឆាំងនឹងរដ្ឋាភិបាល។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ព្រះមហាក្សត្រ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់ ស្តីពី វិសោធនកម្មមាត្រា១៤០ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ​ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. ប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងមេដឹកនាំសំខាន់ៗរបស់មីយ៉ាន់ម៉ា បានពិភាក្សាដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងអូស្ត្រាលី បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ ជាពិសេសវិស័យការពារជាតិ។ ប្រភព៖ Fresh News 
  3. គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់លើមន្រ្តីថ្នាក់ក្រោម ក្នុងករណីដែលមានការរកឃើញការប្រព្រឹត្តិខុសច្បាប់ ឬមានភាពមិនប្រក្រតីដូចដែលគណបក្សនយោបាយបានដាក់ពាក្យបណ្តឹង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. រាជរដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយឥតសំណងប្រមាណ ៣លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា និងពង្រឹងកិច្ចប្រតិបត្តិការដែលមានស្រាប់។ ប្រភព ភ្នំពេញប៉ុស្តិ៍ 
  2. ខេត្តជាប់សមុទ្រចំនួន៤ ត្រូវបានជ្រើសរើសដើម្បីអនុវត្តគម្រោង CO-SAVED ដែលមានទំហំថវិកាចំនួន ៨លានដុល្លារ សម្រាប់ការបណ្ដុះបណ្ដាលជំនាញ និងការវិនិយោគ ដល់ប្រជាពលរដ្ឋ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ដែលទទួលបានចំណូលជាង ១៧០លានដុល្លារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. រដ្ឋលេខាធិការក្រសួងសុខាភិបាល នឹងសរសេរសៀវភៅ ដែលបង្ហាញពីបេសកកម្មជោគជ័យរបស់កម្ពុជា លើការចាក់វ៉ាក់សាំងកូវីដ១៩ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនប្រមាណ ៥លានដូសបន្ថែម ប្រភេទ Pfizer ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការ COVAX ហើយនឹងមកដល់ក្នុងខែកញ្ញា។ ប្រភព៖ ខ្មែរថាមស៍
  3. អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មរយៈពេលវែង ក្នុងគោលបំណងបង្កើនធនធានអ្នកអភិរក្សថ្ម និងការជួសជុលតាមបច្ចេកទេស។ ប្រភព៖ សារព័ត៌មានថ្មីៗ