MORNING NEWS BRIEF [JUNE 15, 2022]

MORNING NEWS BRIEF [JUNE 15, 2022]

MORNING NEWS BRIEF [JUNE 15, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីក្រសួងការបរទេស នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរម្លឹកខួបទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនារបស់អាស៊ាន និងឥណ្ឌា។ ប្រភព៖ ខ្មែរថាមស៍
  2. រាជរដ្ឋាភិបាល បានប្រើប្រាស់ថវិកាចំនួន ៥២៩,៧៩លានដុល្លារ ពីកម្ចីសម្បទានដែលមានស្រាប់ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធ និងវិស័យអាទិភាពផ្សេងៗ ក្នុងត្រីមាសទី១នៃឆ្នាំ២០២២។ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជា បង្ហាញនូវឆន្ទៈពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មនៃប្រទេសទាំងពីរ។  ​ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មាននយោបាយ
  1. កងយោធពលខេមរភូមិន្ទ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង បានជួបពិភាក្សាការងារ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់លើគ្រប់វិស័យ។ប្រភព៖ BTV News
  2. គណបក្សប្រជាជន បានប្ដឹងទាមទារឱ្យដាក់ទោសអនុប្រធានគណបក្សភ្លើងទៀន ស្របតាមច្បាប់ រួមទាំងប្ដឹងទារសំណងជិត ១លានដុល្លារ ទុក្ខជាការសងជំងឺចិត្ត។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការធ្វើទំនើបកម្មវិស័យការពារជាតិគឺ ជាកាតព្វកិច្ចរបស់ប្រទេសនីមួយៗស្របតាម ស្ថានភាព សន្តិសុខជាតិ តំបន់ និងសាកល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ០៣បន្ថែម ដែលមានទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារ និងអាចបង្កើតឱកាសការងារជិត ១,៥០០កន្លែង។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញស្បែកជើង ស្រោមជើង និងសម្ភារប្រហាក់ប្រហែល ក្នុងទឹកប្រាក់ប្រមាណ ៧០២លានដុល្លារ កើនឡើងជិត៣៦% បើធៀបនឹងឆ្នាំកន្លងទៅ។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. តំណាងអង្គការសង្គ្រោះកុមារ បានវាយតម្លៃថា កសិករក្នុងខេត្តកោះកុង រកចំណូលបានពី ១ពាន់ទៅ២ពាន់ដុល្លារ ក្នុង១ឆ្នាំពីការធ្វើកសិកម្ម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សកម្មភាពមីនមនុស្សធម៌បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងធានាសុវត្ថិភាពសម្រាប់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍
  2. សម្ដេចតេជោនាយករដ្ឋមន្រ្តី ប្ដេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបាននូវបរិយាកាសប្រកបដោយភាពអំណោយផល និងបញ្ចប់អំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ ក្នុងសង្គមកម្ពុជា។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  3. ក្រសួងពាណិជ្ជកម្ម សហការជាមួយវិទ្យាស្ថានមេគង្គ បានរៀបចំវេទិកាសុវត្ថិភាពម្ហូបអាហារ ក្រោមប្រធានបទ «ការនាំយកកសិ-ម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារពិភពលោក»។ប្រភព៖ Fresh News