MORNING NEWS BRIEF [JUNE 10,2022]

MORNING NEWS BRIEF [JUNE 10,2022]

MORNING NEWS BRIEF [JUNE 10,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរស័ព្ទសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជា ចំពោះបញ្ហាបច្ចេកទេស និងបដិ- សណ្ឋារកិច្ច ដែលកើតឡើងចំពោះកីឡាករខ្មែរ។ប្រភព៖ Fresh News 
  2. លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ គឺជាការចំបាច់ ព្រោះប្រសិទ្ធភាពរបស់វ៉ាក់សាំងមានពី ៦ ទៅ ៨ខែ តែប៉ុណ្ណោះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវដែលជាកងកម្លាំងកម្ទេចគ្រឿងផ្ទុះប្រមាណ ១០០នាក់បន្ថែមទៅបំពេញបេសកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ ​ប្រភព៖ ភ្នំពេញបុស្ដិ៍
ព័ត៌មាននយោបាយ
  1. ក្រសួងការពារជាតិ បានអះអាងជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានយោធាបរទេសណាមួយដែលត្រូវបានអនុញ្ញាតឱ្យដាក់មូលដ្ឋាននោះទេ ដោយសារវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ប្រភព៖ ខ្មែរថាមស៍
  2. សវនាការរបស់លោក កឹម សុខា លើកទី៤៣ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយរដ្ឋបរទេស ឬ ឃុបឃិតជា មួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល មានសភាពតានតឹង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប ស្វាគមន៍រាល់គណបក្សនយោបាយដែលមានបំណងជួបពិភាក្សាដោះស្រាយបញ្ហាជុំវិញភាពមិនប្រក្រតី​ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងទៅ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ០៤ ដែលមានទុនវិនិយោគប្រមាណ ១៦លានដុល្លារ សម្រាប់បង្កើតរោង-ចក្រ និងបង្កើតឱកាសការងារជាង ៥,០០០កន្លែង។ ប្រភពសារព័ត៌មានថ្មីៗ
  2. ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានកើនឡើងប្រមាណ ៣ពាន់លានដុល្លារ ក្នុងត្រីមាសទី១នៃឆ្នាំ២០២២ បន្ទាប់ពីការបើកច្រកព្រំដែនឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  3. បណ្ឌិត្យសភាបច្ចេកទេសឌីជីថលកម្ពុជា និង EuroCham បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រដល់ការវិវត្តនៃគោល-ដៅរបស់រដ្ឋាភិបាលឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រកាសផ្ដល់ថវិកាចំនួន ១០លានដុល្លារ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទចម្រុះ នៅតំបន់ភាគពាយ័ព្យ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា ទោះបីបច្ចុប្បន្នរាជធានីភ្នំពេញមិនទាន់មានទឹកស្អាតគ្រប់គ្រាន់នៅឡើយ នៅចុងឆ្នាំ​ ២០២៣ ប្រជាពលរដ្ឋនឹងមានទឹកស្អាតគ្រប់គ្រាន់។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម ដាក់ចេញវិធានការបន្ទាន់ដើម្បីដោះស្រាយការរាំងស្ទះដល់ល្បឿនបង្កបង្កើនផលតាមភូមិសាស្រ្ដរៀងខ្លួនៗ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល