MORNING NEWS BRIEF [JUNE 20, 2022]

MORNING NEWS BRIEF [JUNE 20, 2022]

MORNING NEWS BRIEF [JUNE 20, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អង្គការសម្ព័ន្ធពិភពអ៊ីស្លាម ដឹកនាំគណៈប្រតិភូមកបំពេញទស្សន-កិច្ចនៅកម្ពុជា រយៈពេល 0៧ថ្ងៃ និងគ្រោងចូលជួបថ្នាក់ដឹកនាំជាច្រើនរូបរបស់កម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌា បានព្រមព្រៀងទៅលើការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យប្រកបដោយខ្លឹមសារ និងផ្តល់ផលប្រយោជន៍រួម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជា និងរៀតណាម បានពិនិត្យការបោះបង្គោលព្រំដែន និងពិភាក្សាលើវិធានការធានាព្រំដែន ដើម្បីរួមចំណែក និងពង្រឹងការកសាងព្រំដែនសន្តិភាពសម្រាប់ការអភិវឌ្ឍ។  ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងវៀតណាម អញ្ជើញរួមគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរការស្វែងរកការគាំទ្រ និងរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រភព៖ Fresh News 
  2. កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាសមាជិកអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  3. គណបក្សនយោបាយចំនួន ០៥ បានជួបពិភាក្សា ដើម្បីតស៊ូមតិកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត និងកែលម្អបរិយាកាសមុនការបោះឆ្នោតក្នុងឆ្នាំ២០២៣។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើឱ្យអាមេរិកមកបណ្តាក់ទុន ដើម្បីកែលម្អវិស័យដឹកជញ្ជូន​ ដែលមានផែនការមេសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់ ៥០លានដុល្លារ។ ប្រភពខ្មែរថាមស៍   
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ០៦ ដែលមានទុនវិនិយោគប្រមាណ ៧៩,៩លានដុល្លារ និងអាចបង្កើត     ឱកាសការងារជិត ២.៧៤១កន្លែង។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋាភិបាល បានចេញអនុក្រឹត្យពីការបង្កើតវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចសម្រាប់ការបណ្ដុះបណ្តាល និងវិក្រឹតការសមត្ថភាពលើជំនាញពាក់ព័ន្ធ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. ក្រសួងវប្បធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅអាមេរិក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ ឱ្យចាកចេញពីដែនជម្រកសត្វព្រៃភ្នំ សំកុស នៃតំបន់ការពារធម្មជាតិជាង ២.៧៩០ហិកតា។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ 
  3. ក្រសួងការងារ នឹងរៀបចំប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពការងារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍