MORNING NEWS BRIEF [JUNE 21, 2022]

MORNING NEWS BRIEF [JUNE 21, 2022]

MORNING NEWS BRIEF [JUNE 21, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីកម្ពុជាសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានកម្ពុជាដែលបានស្លាប់កាលពី៤៥ឆ្នាំ មកកម្ពុជាវិញ។  ប្រភព៖ ខ្មែរថាមស៍
  2. រាជរដ្ឋាភិបាល បានសម្រេចបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការសម្រេច និងពិនិត្យលើការវិនិយោគឯកជន។ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ក្រសួងប្រៃសណីយ៍ បានលើកឡើងថាពលរដ្ឋឌីជីថល ត្រូវបានកំណត់ថាជាតួអង្គពាក់ព័ន្ធសំខាន់​ក្នុងការចូល​រួម​លើកកម្ពស់ និងអភិវឌ្ឍអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថលនៅកម្ពុជា។ ​ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. គ.ជ.ប នឹងដោះស្រាយវិវាទបោះឆ្នោត ដែលនៅសេសសល់ចំនួន ១៨ចំណុច ដោយ គ.ខ.ប ដែលត្រូវបានបដិសេធដោយគណបក្សប្រឆាំង ឱ្យបានមុនថ្ងៃទី២៦ ខែមិថុនា។ ប្រភព៖ ខ្មែរថាមស៍
  2. តំណាងនិយោជិតណាហ្គាវើលដ៍ បានដាក់ញត្តិជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីជួយរកដំណោះស្រាយចំពោះវិវាទការងារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. សម្តេចក្រឡាហោម បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរ មូលដ្ឋាន ត្រូវបន្តមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច និងជួយពួកគាត់តាមតម្រូវការ។ ប្រភព៖  ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ពាណិជ្ជកម្មកម្ពុជា និងវៀតណាមរំពឹងថា នឹងកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២២ ស្របពេលដែលពាណិជ្ជ-កម្មទ្វេភាគីមានទំហំជាង៥ពាន់លានដុល្លារ ក្នុង0៥ខែដំបូង។ ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានកម្រិតខ្ពស់ ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានដល់ជាង 0៨ខែ ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែនក៏ដោយ។ ប្រភព៖ BTV News
  3. ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតក្នុងការនាំចូលទៅតួកគី ដែលជាមុខទំនិញផលិតចេញពីសរីរាង្គសត្វ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ បានណែនាំដល់មន្ទីរអប់រំខេត្ត ឱ្យពង្រឹងការអនុវត្ត ០៥ចំណុច ដើម្បីជំរុញ និងលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សឆ្នើម ក្នុងការចូលរួមក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
  2. អគ្គិសនីកម្ពុជា លើកឡើងថា កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ និងធានានិរន្តរភាពដល់ឧស្សាហកម្ម សហគ្រាស និងប្រជាជន បើទោះជាមានបញ្ហាប្រឈមដូចជាវិបត្តិសកល។ ប្រភព៖ BTV News
  3. ក្រសួងធនធានទឹក បានជូនដំណឹងស្ដីពី ការព្យាករអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃ២២ ដល់២៨ ខែមិថុនា ថាអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ​ លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ប្រភព៖ Fresh News