By admin
Wednesday June 22nd, 2022
MORNING NEWS BRIEF [JUNE 22, 2022]
MORNING NEWS BRIEF [JUNE 22, 2022]
MORNING NEWS BRIEF [JUNE 22, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday June 22nd, 2022
Wednesday June 22nd, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋសភាកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់ អាយប៉ា (AIPA) ស្តីពីគ្រឿងញៀន (AIPACODD-5) នៅថ្ងៃទី២៤ ខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាមានចំនួន ២២,៤៦៩ពាន់លានដុល្លារ ក្នុង០៥ខែដំបូងឆ្នាំ២០២២ ដែលការនាំចេញមាន ៩,៤១ពាន់លានដុល្លារ និងការនាំចូលមាន ១៣,០៥ពាន់លានដុល្លារ។ប្រភព៖ សារព័ត៌មានថ្មីៗ
កម្ពុជា កំណត់យុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ច និងថវិកាសម្រាប់ឆ្នាំ២០២៣ ដើម្បីលើកស្ទួយសេដ្ឋកិច្ចដោយការប្រមូលចំណូល និងកំណត់វិស័យអាទិភាព ជាមួយនឹងការរំពឹងទុកនៃអតិផរណាទាប។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីការពារជាតិជប៉ុន បានគាំទ្រចំពោះតួនាទីកម្ពុជា ជាប្រធានអាស៊ាន ២០២២ និងបានលើកឡើងថាឆ្នាំ២០២២នេះ ជាឆ្នាំរឹតបន្តឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងការពារជាតិកម្ពុជា និងមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារទ្វេភាគី បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ ប្រភព៖ ៖ Fresh News
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាន ៥ពាន់លានដុល្លារ ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនបានចូលជាធរមាន។ ប្រភព៖ សារព័ត៌មានថ្មីៗ
សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា តម្លៃអង្កររបស់កម្ពុជាបន្តកើនឡើង ដោយការផ្គត់ផ្គង់ និងតម្រូវការលើប្រទេសផលិតត្រូវបានបន្តជំរុញ ស្របពេលដែលវិបត្តិអសន្តិសុខស្បៀងពិភពលោកនៅបន្ត។ ប្រភព៖ ខ្មែរថាមស៍
ធនាគារជាតិ បានឱ្យដឹងថាទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានកំណើន១៦% ដែលមានទំហំទឹកប្រាក់ជិត ៧០ពាន់លានដុល្លារ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ។ប្រភព៖ AMS News
ព៍ត៌មានសង្គម
អាជ្ញាធរមីន និងភាគីឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងផលប៉ះពាល់រហ័សទាក់ទងនឹងគម្រោង ភូមិគ្មានមីន ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា។ ប្រភព៖ ភ្នំពេញបុស្ដិ៍
រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងដឹកជញ្ជូនថៃ បានពិភាក្សាអំពីប្រព័ន្ធដឹកជញ្ជូនវៃឆ្លាត ក្រោមគម្រោងកែលម្អសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈភ្នំពេញដែលរៀបចំដោយ JICA។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងសុខាភិបាល បានបើកសិក្ខាសាលា ស្ដីពីសមិទ្ធផលការងារ និងវេទិកាចែករំលែកចំណេះដឹង នៃគម្រោងលើកកម្ពស់គុណ-ភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២។ ប្រភព៖ BTV News