MORNING NEWS BRIEF [JUNE 22, 2022]

MORNING NEWS BRIEF [JUNE 22, 2022]

MORNING NEWS BRIEF [JUNE 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋសភាកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់ អាយប៉ា (AIPA) ស្តីពីគ្រឿងញៀន (AIPACODD-5) នៅថ្ងៃទី២៤​ ខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាមានចំនួន ២២,៤៦៩ពាន់លានដុល្លារ ក្នុង០៥ខែដំបូងឆ្នាំ២០២២ ដែលការនាំចេញមាន ៩,៤១ពាន់លានដុល្លារ និងការនាំចូលមាន ១៣,០៥ពាន់លានដុល្លារ។ប្រភព៖ សារព័ត៌មានថ្មីៗ
  3. កម្ពុជា កំណត់យុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ច និងថវិកាសម្រាប់ឆ្នាំ២០២៣ ដើម្បីលើកស្ទួយសេដ្ឋកិច្ចដោយការប្រមូលចំណូល និងកំណត់វិស័យអាទិភាព ជាមួយនឹងការរំពឹងទុកនៃអតិផរណាទាប។  ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការពារជាតិជប៉ុន បានគាំទ្រចំពោះតួនាទីកម្ពុជា ជាប្រធានអាស៊ាន ២០២២ និងបានលើកឡើងថាឆ្នាំ២០២២នេះ ជាឆ្នាំរឹតបន្តឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. ក្រសួងការពារជាតិកម្ពុជា និងមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារទ្វេភាគី បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ ប្រភព៖ ៖ Fresh News 
  3. រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. ពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន​ សម្រេចបាន​ ៥ពាន់លានដុល្លារ ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិនបានចូលជាធរមាន។ ប្រភពសារព័ត៌មានថ្មីៗ
  2. សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា តម្លៃអង្កររបស់កម្ពុជាបន្តកើនឡើង ដោយការផ្គត់ផ្គង់ និងតម្រូវការលើប្រទេសផលិតត្រូវបានបន្តជំរុញ ស្របពេលដែលវិបត្តិអសន្តិសុខស្បៀងពិភពលោកនៅបន្ត។  ប្រភព៖ ខ្មែរថាមស៍
  3. ធនាគារជាតិ បានឱ្យដឹងថាទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមានកំណើន១៦% ដែលមានទំហំទឹកប្រាក់ជិត ៧០ពាន់លានដុល្លារ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ។ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. អាជ្ញាធរមីន និងភាគីឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងផលប៉ះពាល់រហ័សទាក់ទងនឹងគម្រោង ភូមិគ្មានមីន ក្នុងខេត្តកោះកុង ប្រទេសកម្ពុជា។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  2. រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងដឹកជញ្ជូនថៃ បានពិភាក្សាអំពីប្រព័ន្ធដឹកជញ្ជូនវៃឆ្លាត ក្រោមគម្រោងកែលម្អសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈភ្នំពេញដែលរៀបចំដោយ JICA។  ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសុខាភិបាល បានបើកសិក្ខាសាលា ស្ដីពីសមិទ្ធផលការងារ និងវេទិកាចែករំលែកចំណេះដឹង នៃគម្រោងលើកកម្ពស់គុណ-ភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២។ ប្រភព៖  BTV News