MORNING NEWS BRIEF [JUNE 24, 2022]

MORNING NEWS BRIEF [JUNE 24, 2022]

MORNING NEWS BRIEF [JUNE 24, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធី «BRICS Plus» ដែលមានការចូលរួមដោយប្រទេសផ្សេងៗទៀតដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. អង្គការសម្ព័ន្ធពិភពលោកអ៊ីស្លាម បានវាយតម្លៃថាកម្ពុជា ជាប្រទេសគំរូរបស់ពិភពលោកសម្រាប់សុខដុមនីយកម្ម និងសន្តិ-សហវិជ្ជមានក្នុងចំណោមសាសនាផ្សេង។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. កងកម្លាំងមួកខៀវកម្ពុជា បានទទួលការហ្វឹកហ្វឺនជំនាញផ្សេងៗ ពីយោធាជប៉ុន ដើម្បីបង្កើនសមត្ថភាព មុនពេលដាក់ពង្រាយក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានជូនព័ត៌មានស្តីពីការចេញផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។  ប្រភព៖ AMS News 
  2. គណៈប្រតិភូការពារជាតិអាស៊ាន បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ថាឯកសារចំនួន ០៤ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងយុត្តិធម៌ និងវិទ្យាស្ថាន UNAFEI បានប្តេជ្ញាជំរុញកិច្ច-សហប្រតិបត្តិការលើវិស័យយុត្តិធម៌ព្រហ្មទណ្ឌរបស់កម្ពុជា រួមទាំងជំនាញកោសល្យវិច្ច័យក្នុងសំណុំរឿងព្រហ្មទណ្ឌ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ធនាគារពិភពលោក បានអនុម័តថវិកាចំនួន ២០លានដុល្លារ សម្រាប់ជួយដល់សមាជិកនៃសហគមន៍អាស៊ាន ដើម្បីចូលរួមលុបបំបាត់ការបំពុលដោយកាកសំណល់ប្លាស្ទិកក្នុងដែនសមុទ្រ។ ប្រភពAMS News 
  2. ក្រុមហ៊ុន Nestlé នឹងបង្កើតរោងចក្រនៅកម្ពុជា សម្រាប់ចែកចាយក្នុងស្រុក និងនាំចេញ បន្ទាប់ពីមើលឃើញតម្រូវការនៃការប្រើប្រាស់ផលិតផល ក្នុងទីផ្សារកម្ពុជាមានការកើនឡើង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាមិនបារម្ភនឹងការខ្វះខាតប្រេងឥន្ធនៈ ដោយក្រសួងបានសហការជាមួយក្រុមហ៊ុនឯកជនដែលនាំចូលប្រេងសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. អង្គការសហប្រជាជាតិ បានបំផុសគំនិតពីរបៀបពង្រឹងការផ្ដល់ជំនួយ បន្ទាប់ពីមានការកើនឡើងបញ្ហាប្រឈមដោយសារជម្លោះ ការរំខានអាកាសធាតុ ភាពអត់ឃ្លាន និងជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងបរិស្ថាន និង USAID បានបើកយុទ្ធនាការផ្លាស់ប្ដូរឥរិយាបទសង្គមលើកទី២ «ដើម្បីកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» ការការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. CAMSOC  បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍ឱ្យបានទូលំទូលាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា-ហ្គេមឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍