MORNING NEWS BRIEF [May 03, 2022]

MORNING NEWS BRIEF [May 03, 2022]

MORNING NEWS BRIEF [May 03, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ឧត្តមសេនីយ៍ មីង  អោងឡាំង ថាគ្រប់ភាគីទាំងអស់ចង់ឃើញពីវឌ្ឍនភាពនៃអាទិភាពបន្ទាប់នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ ប្រភព៖ Fresh News 
  2. ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ពន្យារពេលការធ្វើដំណើរមកកម្ពុជា និងឡាវដោយសារបញ្ហាជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
  3. វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ចំនួនជិត ២លានដូស បានមកដល់កម្ពុជា ដែលជាជំនួយរបស់អាមេរិក តាមរយៈយន្តការ COVAX។ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. ឧត្តមសេនីយ៍ មីង អោងឡាំង បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលជំនួបរវាងប្រេសិតពិសេសអាស៊ាន ជាមួយភាគីពាក់ព័ន្ធ រួមទាំងលោកស្រី អោង សានស៊ូជី។ប្រភព៖Fresh News
  2. អ្នកនាំពាក្យគណបក្សប្រជាជន បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនបានជួបជនណាដែលមានការពាក់ព័ន្ធនឹងអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំងទេ។ប្រភព៖  ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់នាដំណើរការបោះឆ្នោតខាងមុខ និងចាត់ទុកការបោះឆ្នោតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ប្រភព៖ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ៦៥៣លានដុល្លារ សម្រាប់កម្មវិធីផ្ទេរសាច់ប្រាក់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយវិបត្តិកូវីដ១៩។ប្រភព៖  ខ្មែរថាមស៍
  2. ក្នុងរយៈពេល០៤ខែនៃឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៥២គម្រោង ដែលមានទុនវិនិយោគប្រមាណ ២.៥០០លានដុល្លារ។ប្រភព៖ Fresh News
  3. ក្នុងរយៈពេល០៤ខែដំបូងនៃឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ម៉ឺននាក់ បានមកទស្សនាប្រាសាទអង្គវត្ត ដែលផ្តល់ជាថវិកាជាតិបានប្រមាណ ១.៣លានដុល្លារ។ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទេ្ទស A ចំនួនជាង ១ពាន់នាក់ ក្នុងឆ្នាំសិក្សា ២០២០-២០២១។ប្រភព៖BTV News  
  2. អង់គ្លេស សន្យានឹងផ្តល់ជំនួយមកកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួន ១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍតំបន់ទេសភាពជីវចម្រុះទន្លេមេគង្គក្រោម។។ប្រភព៖ សារព័ត៌មានថ្មីៗ
  3. កម្មករក្នុងវិស័យកសិកម្ម និងកាត់ដេរ ប្រារព្ធទិវាពលកម្ម និងបានដាក់ញត្តិទៅរដ្ឋាភិបាល ដើម្បីស្នើការកាត់បន្ថយថ្លៃសាំង ការដំឡើងថ្លៃអង្ករនាំចេញ និងដំឡើងប្រាក់ខែកម្មករ។ប្រភព៖  ខ្មែរថាមស៍