MORNING NEWS BRIEF [MAY 05,2022]

MORNING NEWS BRIEF [MAY 05,2022]

MORNING NEWS BRIEF [MAY 05,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងពាណិជ្ជកម្ម និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារលើការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី។ប្រភព៖  ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា វៀតណាម និងឡាវ នឹងជំរុញការស្តារឡើងវិញនៃវិស័យ ទេសចរណ៍ ដោយអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រី-កោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ២០៣០។ប្រភព៖  Fresh News
  3. ក្នុងរយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាបានកើនឡើង ៤លានតោន ស្មើនឹង៥,៦០% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំមុន។ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សវនាការជំនុំជម្រះក្តីលើកទី៣ របស់លោក កឹម សុខា ត្រូវបានតុលាការផ្អាកដំណើរការ ដោយសារមេធាវីរបស់រដ្ឋាភិបាលមានធុរៈផ្ទាល់ខ្លួន។ ប្រភព៖ភ្នំពេញប៉ុស្តិ៍ 
  2. គណបក្សប្រជាជន និងគណបក្សភ្លើងទៀនសម្តែងសុទិដ្ឋិនិយម រៀងៗខ្លួនថា គណបក្សខ្លួន នឹងមានប្រៀបជាងគ្នា នាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ពេលខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
  3. គណបក្សភ្លើងទៀន បានបង្ហាញការសោកស្តាយចំពោះក្រសួងយុត្តិធម៌ មិនមានលទ្ធភាពក្នុងការជ្រៀតជ្រែកនៅក្នុងកិច្ចការតុលាការ ឆ្លើយតបនឹងសំណើចំនួន២របស់គណបក្សខ្លួន។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញទៅកាន់ប្រទេសជាសមាជិក RCEP ក្នុងទំហំទឹកប្រាក់ ១,៩៥៦ពាន់លានដុល្លារ កើនឡើង ១១%។ ប្រភព៖ ខ្មែរថាមស៍
  2. អគ្គនាយកដ្ឋានគយកម្ពុជា ប្រមូលពន្ធអាករ បានប្រមាណ ៦៤លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល និងរថយន្តចង្កូតស្ដាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗរហូតដល់៧ពាន់គ្រឿង។ប្រភព៖សារព័ត៌មានថ្មីៗ
  3. ក្រសួងពាណិជ្ជកម្ម និងសមាគមអ្នកនាំចូលកូរ៉េ បានបើកកិច្ច-ពិភាក្សា ដើម្បីនាំស្វាយពីកម្ពុជា ឱ្យបាន១ម៉ឺនតោនក្នុងមួយឆ្នាំ និងស្វែងយល់បន្ថែមពីសក្ដានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. ក្រសួងការងារ និងភាគីពាក់ព័ន្ធបានចាប់ផ្ដើមដាក់ដំណើការសាកល្បងគម្រោងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅតាមរោងចក្រសហគ្រាស។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង សម្រេចបាន ៦០ភាគរយ និងមានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រុមហ៊ុនវៀតណាមចំនួន០២ បានចុះហត្ថលេខាលើកិច្ចសន្យាកញ្ចប់ឥណទានពិសេស ដើម្បីអភិវឌ្ឍបណ្ដាញទូរគមនាគមន៍នៅកម្ពុជាឱ្យមានភាពប្រសើរឡើង។ប្រភព៖ ខ្មែរថាមស៍