MORNING NEWS BRIEF [MAY 09,2022]

MORNING NEWS BRIEF [MAY 09,2022]

MORNING NEWS BRIEF [MAY 09,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រុមការងារកម្ពុជាទទួលបន្ទុកមីយ៉ាន់ម៉ា បេ្តជ្ញាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធានាថាជំនួយមនុស្សធម៌ និងវ៉ាក់សាំងផ្តល់ដោយអាស៊ាន នឹងបញ្ជូនដល់គ្រប់សហគមន៍មីយ៉ាន់ម៉ា។ ប្រភព៖ ខ្មែរថាមស៍
  2. គិតត្រឹមឆ្នាំ២០២១ ADB បានផ្ដល់កម្ចីផ្នែកសាធារណៈ ជំនួយឥតសំណង និងបច្ចេកទេសសរុបលើ ៣១៩គម្រោង ដែលមានទំហំទឹកប្រាក់ ៤,២ពាន់លានដុល្លារ ដល់កម្ពុជា។ប្រភព៖សារព័ត៌មានថ្មីៗ
  3. ក្រសួងព័ត៌មាន បានជំរុញភាគីពាក់ព័ន្ធក្នុងប្រព័ន្ធផ្សព្វផ្សាយបង្កើនកិច្ចសហប្រតិបត្តិការជំរុញការផ្សព្វផ្សាយ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ជាម្ចាស់ផ្ទះ។ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ស្ថានកុងស៊ុលកិត្តិយសហ្វាំងឡង់ប្រចាំនៅកម្ពុជា បានរៀបចំការសម្ពោធជាផ្លូវការនៃស្ថានកុងស៊ុលប្រចាំនៅកម្ពុជា បើទោះបីជាវាត្រូវបានដាក់ដំណើរការតាំងពីខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ។ ប្រភព៖ខ្មែរថាមស៍
  2. អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើអង្គការសហប្រជា-ជាតិ និងនគរបាលសហព័ន្ធអូស្រ្តាលី បន្តផ្ដល់ជំនួយបច្ចេកទេស និងសម្ភារបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គ.ជ.ប​ បានបង្ហាញដំណើរការសង្វាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោត ដល់ភាគីពាក់ព័ន្ធ និងគ្រោងនឹងចែកចាយសន្លឹកឆ្នោតត្រឹមខែឧសភានេះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. គិតត្រឹមរយៈពេល០៤ខែដំបូងនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករចំនួន ២២១.១៣៨តោន និងស្រូវ ១.៦៤៨.៤៧៤តោនដែលមានទំហំទឹកប្រាក់ប្រមាណ ៥១៦,២១លានដុល្លារ។ប្រភព៖ខ្មែរថាមស៍
  2. ក្រសួងបរិស្ថាន បានពន្លឿនការរៀបចំសេចក្ដីព្រាងអនុក្រឹត្យចំនួន ០២ ឱ្យបានឆាប់រហ័ស ដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ អាជីវករ ពាណិជ្ជករ និងម្ចាស់សហគ្រាស ដែលមានបំណងនាំចេញផលិតផលទៅទីផ្សារកូរ៉េ ត្រូវទាក់ទងនៅក្រសួងពាណិជ្ជកម្ម។ប្រភព៖សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. គណៈកម្មាធិការស្ដីពីសិទ្ធិកុមារ បានកោតសរសើរចំពោះគោលនយោបាយនៅកម្ពុជាដែលការពារសិទ្ធិកុមារ ឆ្លើយតបលើអំពើហិង្សាលើកុមារ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារជាដើម។ប្រភព៖ខ្មែរថាមស៍ 
  2. រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានណែនាំឱ្យប្រជាពលរដ្ឋប្រកាន់ទម្លាប់ថែរក្សាអនាម័យ និងបន្ដអនុវត្ត ៣កុំ ៣ការពារ បើទោះបីការឆ្លងរាលដាលនៃជំងឺកូវីដ១៩​ មានការធូរស្រាលហើយក្ដី។ប្រភព៖  ទីភ្នាក់ងារសារព័ត៌មាន  
  3. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ សម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្ដរជាតិរបស់ក្រុមហ៊ុនចំនួន ០២ បន្ទាប់ពីក្រុមហ៊ុនទាំងពីរស្នើសុំឈប់ធ្វើអាជីវកម្ម។ ប្រភព៖ សារព័ត៌មានថ្មីៗ