MORNING NEWS BRIEF [MAY 11,2022]

MORNING NEWS BRIEF [MAY 11,2022]

MORNING NEWS BRIEF [MAY 11,2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1.  ក្រូអាស៊ី មានបំណងវិនិយោគលើវិស័យឧស្សាហកម្មយានយន្តអេឡិចត្រូនិក និងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ក៏ដូចជាជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមមួយកម្រិតទៀត។ ប្រភព៖ ភ្នំពេញបុស្ដិ៍
    2. កម្ពុជា នៅបន្តបានការគ្រប់គ្រងល្អប្រសើរលើជំងឺកូវីដ១៩ ហើយគិតត្រឹមថ្ងៃទី១០ ខែឧសភា កម្ពុជាមិនមានករណីឆ្លងនៃជំងឺកូវីដ ១៩ រយៈពេលបួនថ្ងៃជាប់គ្នា។ ប្រភព៖ Fresh News
    3. ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការចូលមកដល់នៃរដូវវស្សា ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។ ប្រភព៖ខ្មែរថាមស៍
    ព័ត៌មាននយោបាយ
    1. ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារអំពាវនាវឱ្យប្រជាជនដែលមានសិទ្ធិបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    2. គណបក្សដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ បានបង្ហាញការត្រៀមលក្ខណៈសម្បត្តិរួចរាល់សម្រាប់យុទ្ធនាការឃោសនា។ ប្រភព៖ភ្នំពេញបុស្ដិ៍
    3. គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានអំពីចំនួនផ្លូវការរបស់ភ្នាក់ងារគណបក្សនយោបាយចំនួន១៧ សរុបជាង ៨ម៉ឺននាក់ដើម្បីសង្កេតដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។  ប្រភព៖ AMS News
    ព័ត៌មានសេដ្ឋកិច្ច 
    1. រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាលើការផ្ដល់សេវាសាធារណៈនៅក្នុងខេត្តតាមប្រព័ន្ធឌីជីថល សម្រាប់ការប្រែក្លាយទៅជាទីក្រុងវៃ-ឆ្លាត និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប្រភព៖AMS News
    2. ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ផ្នែក​សហគ្រាស​កសិ-ម្ហូបអាហារ​ធុន​តូច និង​មធ្យមនៅ​កម្ពុជាទាំងអស់​ទាញយក​ផលប្រយោជន៍​ឱ្យ​បានជា​អតិបរមា ពី FTA និង RCEP​។ ប្រភព៖ ភ្នំពេញបុស្ដិ៍
    3. កម្ពុជា​រំពឹងថា កំណើន​នៃ​តម្លៃបន្ថែម​​ក្នុង​វិស័យ​កសិកម្ម​នឹង​កើន​ ក្នុង​អត្រា ៣ ​ភាគរយក្នុងមួយឆ្នាំ បន្ទាប់ពី​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០២១-២០៣០​។ ប្រភព៖ ភ្នំពេញបុស្ដិ៍
    ព៍ត៌មានសង្គម
    1. រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី នឹងប្រែក្លាយកម្ពុជា ជាប្រទេសដែលមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ និងប្រកបដោយចីរភាព។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
    2. អង្គការ​យូណេស្កូ​ផ្តល់​សម្ភារ​អេឡិចត្រូនិក​មួយចំនួន​ដល់​ក្រសួង​អប់រំ សម្រាប់​បម្រើ​ដល់​ការវាស់ស្ទង់​សមត្ថភាព​អាន​របស់​សិស្ស និង​គណិតវិទ្យា​ថ្នាក់ដំបូង​ តាម​ប្រព័ន្ធ​អនឡាញ​​។ ប្រភព៖ភ្នំពេញបុស្ដិ៍
    3. ក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ដោយយកចិត្តទុកដាក់ ក្នុងសកម្មភាពទប់ស្កាត់ និងបង្រា្កបបទល្មើសសម្អាតប្រាក់ ក៏ដូចជាបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ។ ប្រភព៖ដើមអម្ពិល