MORNING NEWS BRIEF [MAY 12,2022]

MORNING NEWS BRIEF [MAY 12,2022]

MORNING NEWS BRIEF [MAY 12,2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងពាក់ព័ន្ធសិក្សារៀបចំធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ដើម្បីពួកគាត់អាចចូលរួមការបោះឆ្នោតនៅកម្ពុជា។ ប្រភព៖ Fresh News
    2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្ពុជា ចង់ធ្វើមិត្តជាមួយអាមេរិក តែមិនអាចកំណត់ឱ្យយកការជ្រើសរើសរវាង ចិន ឬអាមេរិកឡើយ។ ប្រភព៖ ក្រសួងព័ត៌មាន
    3. រយៈពេល ០៤ខែដំបូងនៃឆ្នាំ២០២២ កម្ពុជាទទួលបានចំណូល ពីវិស័យពន្ធដារប្រមាណជាង ២ពាន់លានដុល្លារ ស្មើនឹង ៥៣ភាគរយ នៃច្បាប់ថវិកាជាតិ ឆ្នាំ២០២២។ ប្រភព៖ Fresh News 
    ព័ត៌មាននយោបាយ
    1. សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាអាមេរិក ធ្វើការលើចំណុចខ្វែងគំនិតគ្នាមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
    2. កងទ័ពជើងគោកកម្ពុជា-វៀតណាម បានប្ដេជ្ញារួមគ្នាជំរុញការអនុវត្តអនុស្សារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវព្រំដែនដែលមានសន្តិភាព និងការអភិវឌ្ឍ។ ប្រភព៖សារព័ត៌មានថ្មីៗ
    3. លោក កឹម សុខា បានឱ្យដឹងថា អន្តរជាតិសាទរ ក្រោយមានជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរូបលោក ដែលប្រព្រឹត្តទៅអស់រយៈពេលជាង ០៤ម៉ោង នៅខេត្តកំពង់ចាម។ ប្រភព៖  វិទ្យុបារាំងអន្តរជាតិ 
    ព័ត៌មានសេដ្ឋកិច្ច 
    1. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍ និងចលនាទេសចរណ៍ ទៅវិញទៅមក រវាងប្រទេសទាំងពីរ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
    2. កម្ពុជា និងទីម័រឡេស្ដេ កំពុងពិភាក្សាគ្នាលើតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ។ ប្រភព៖ខ្មែរថាមស៍
    3. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ០៤បន្ថែមទៀត ដែលមានទុនវិនិយោគសរុបជិត ១៤លានដុល្លារ និងបង្កើតការងារថ្មី ជាង ២ពាន់កន្លែង។ ប្រភព៖សារព័ត៌មានថ្មីៗ
    ព៍ត៌មានសង្គម
    1. ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ប្ដេជ្ញាផ្ដល់ជំនួយ ៣០០លានអឺរ៉ូ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍រយៈពេល០៣ឆ្នាំលើវិស័យ​ទឹកនិងអនាម័យ កសិកម្ម ការគ្រប់គ្រងទឹកនិងថាមពល។ ប្រភព៖ខ្មែរថាមស៍
    2. ក្រសួងបរិស្ថាន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ​មគ្គុ-ទេ្ទសក៍ ស្តីពី គ្រឿងទេសនៅកម្ពុជា ដើម្បីចងក្រងទុកជាឯកសារអំពីលក្ខណៈជីវសាស្រ្ត រូបសាស្ត និងជាចំណេះដឹងជាប្រពៃណី។ ប្រភព៖ភ្នំពេញប៉ុស្តិ៍
    3. ក្រសួងកិច្ចការនារី និងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនបន្តបណ្ដុះគ្រូបង្គោលនៅថ្នាក់តំបន់ ក្នុងខេត្តចំនួន ០៩ ដើម្បី ទប់-ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ប្រភព៖ភ្នំពេញប៉ុស្តិ៍