MORNING NEWS BRIEF [MAY 13,2022]

MORNING NEWS BRIEF [MAY 13,2022]

MORNING NEWS BRIEF [MAY 13,2022] 150 150 Cambodia Development Center
  1. ព័ត៌មានសំខាន់ៗ
    1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែង​ថា ការកំណត់ព្រំដែនរវាងកម្ពុជា-វៀតណាម សម្រេចបាន ៦% បន្ថែមទៀត នៃចំនួនព្រំដែនគោក ១៦% ដែលនៅសល់។ ប្រភព៖  ខ្មែរថាមស៍ 
    2. រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា រយៈពេល ៧០ឆ្នាំ នៃទំនាក់ទំនងអាមេរិក-កម្ពុជា ទោះបីមានទស្សនៈខុសគ្នាខ្លះ ប៉ុន្តែក៏មានកិច្ចខិតខំប្រឺងប្រែង និងការពង្រឹងមិត្តភាពយ៉ាងពិតប្រាកដ។ ប្រភព៖ភ្នំពេញប៉ុស្តិ៍ 
    3. អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញ សេចក្តីថ្លែងការណ៍ ស្តីពី ការបំផុសព័ត៌មានមិនពិតអំពីស្ថានភាពនៅកម្ពុជា មុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ខាងមុខ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
    ព័ត៌មាននយោបាយ
    1. នាយករដ្ឋមន្រ្តីវៀតណាម បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់សហគមន៍របស់ខ្លួនដែលកំពុងរស់នៅលើកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
    2. រដ្ឋមន្ត្រីក្រសួងការពារ បានបដិសេធលើការចោទប្រកាន់របស់បរទេសមួយចំនួន ដែលបានលើកឡើងថា មូលដ្ឋានសមុទ្ររាមមានកងទ័ពរបស់បរទេស។ ប្រភព៖AMS News
    3. អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីរក្សាសណ្តាប់ធ្នាប់នៅតាមទីតាំងបោះឆ្នោត។ ប្រភព៖ ស៊ីស៊ីថាមស៍ 
    ព័ត៌មានសេដ្ឋកិច្ច 
    1. សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញពាណិជ្ជកម្មជាមួយមិត្តជិតខាង រួមមានវៀតណាម​ ថៃ និងឡាវ ឱ្យកាន់តែល្អប្រសើរ។ ប្រភព៖ ខ្មែរថាមស៍
    2. កម្ពុជា-វៀតណាម បានឯកភាពក្នុងការបើកទទួលភ្ញៀវទេសចរ តាមផ្លូវគោក និងផ្លូវអាកាស ដែលបច្ចុប្បន្នកម្ពុជាបើកទទួលទេចរណ៍វាក់សាំងដោយទូលាយ។ ប្រភព៖សារព័ត៌មានថ្មីៗ
    3. ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបជាមួយសហគមន៍ធុរកិច្ចអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគរួមគ្នា និងបង្ហាញសក្ដា- នុពលវិនិយោគនៅកម្ពុជា។ ប្រភព៖Fresh News
    ព៍ត៌មានសង្គម
    1. សមាជិកព្រឹទ្ធសភាបារាំង បានលើកឡើងថា បារាំងនឹង​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ជាពិសេសវិស័យបេតិក- ភណ្ឌ និងការងារជួសជុលប្រាសាទ។ប្រភព៖BTV News   
    2. ក្រសួងការងារ បានជូនដំណឹងឱ្យសាធារណជន ប្រុងប្រយ័ត្ន ពីការផ្សព្វផ្សាយរបស់ជនខិលខូចអំពី ការប្រមូលថវិកា ដើម្បីធានាថាទទួលបានការងារប្រាក់ខែខ្ពស់នៅក្រៅប្រទេស។ ប្រភព៖ដើមអម្ពិល
    3. អាជ្ញាធរជាតិអប្សរា ទទួលវត្ថុបុរាណជាង ១៤៦កេស សសរឈើចំនួន១១ និងសិលាចារឹកមួយផ្ទាំង ពីសាលាបារាំងចុងបូព៌ា ដែលបានរកឃើញក្នុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។ ប្រភព៖ខ្មែរថាមស៍