MORNING NEWS BRIEF [MAY 17,2022]

MORNING NEWS BRIEF [MAY 17,2022]

MORNING NEWS BRIEF [MAY 17,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាទ្វេភាគីត្រង់ទៅ ត្រង់មក រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា នឹងចែករំលែកអំពីបទពិសោធន៍នៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងពលករទេសន្តរប្រវេសន៍ក្នុងស្រុក ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ ប្រភព៖ខ្មែរថាមស៍
  3. សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់អាមេរិក ធ្វើយ៉ាងណាកុំឱ្យមានការភាន់ច្រឡំលើបញ្ហាទំនាក់ទំនងកម្ពុជា-អាមេរិក។ ប្រភព៖ ភ្នំពេញបុស្ដិ៍
ព័ត៌មាននយោបាយ
  1. ប្រតិភូសហភាពអឺរ៉ុប បានជួបសំណេះសំណាលជាមួយ គ.ជ.ប. ដើម្បីពិភាក្សាអំពីដំណើរការ និងទិដ្ឋភាពបច្ចេកទេសមួយចំនួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  2. គ.ជ.ប. បានចេញសេចក្តីជូនដំណឹងជូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់ ត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីចូលរួមបោះឆ្នោត នានៅថ្ងៃទី០៥ ខែមិថុនា ខាងមុខ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គ.ជ.ប. បានបញ្ជាក់ថា ទឹកខ្មៅជ្រលក់ម្រាមដៃ ក្នុងពេលបោះឆ្នោតខាងមុខនេះ មានគុណភាពល្អ និងលុបមិនជ្រះ ដែលអាចផ្តល់ទំនុកចិត្តសម្រាប់ អ្នកបោះឆ្នោតបានយ៉ាងពិតប្រាកដ។ ប្រភព៖ភ្នំពេញបុស្ដិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ រកចំណូលបានប្រមាណជាង ៧,៦ពាន់លានដុល្លារ ក្នុងរយៈពេល០៤ខែដំបូងនៃឆ្នាំ២០២២ កើនឡើង៣២% បើធៀបនឹងឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងរយៈពេល០៤ខែដំបូងនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ១.៥០០លានដុល្លារ ស្មើនឹង៥៣% នៃផែនការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា មានក្រុមហ៊ុនចំនួន១៦ ដែលបានចុះបញ្ជីផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ដែលមានទុនវិនិយោគ ២៨១លានដុល្លារ។ ប្រភព៖សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. មជ្ឈមណ្ឌលទិន្នន័យ ដែលចំណាយទឹកប្រាក់ប្រមាណ ១លានដុល្លារ ត្រូវបានដាក់សម្ពោធជាផ្លូវការ ដែលវាមានសមត្ថភាពអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល ០៣ឆ្នាំ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋបាលខេត្តពោធិ៍សាត់ បានព្រមានចាត់វិធានការរដ្ឋបាលដោយគ្មានការលើកលែង ចំពោះអ្នកចូលទន្ទ្រានកាន់កាប់ដី ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស។ ប្រភព៖ ភ្នំពេញបុស្ដិ៍
  3. ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជារកមិនឃើញករណីឆ្លងកូវីដ-១៩ថ្មី រយៈពេល០៩ថ្ងៃជាប់គ្នា ខណៈអ្នកជាសះស្បើយបន្ថែមមានចំនួន០៣នាក់។ ប្រភព៖ ភ្នំពេញបុស្ដិ៍