MORNING NEWS BRIEF [MAY 20,2022]

MORNING NEWS BRIEF [MAY 20,2022]

MORNING NEWS BRIEF [MAY 20,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សមាជិកអាស៊ានបានបន្ធូរបន្ថយការទទួលស្គាល់ទៅវិញទៅមកលើវិញ្ញាបនបត្រវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរខណៈប្រទេសនានាបានបើកព្រំដែនឡើងវិញ។ ប្រភព៖ខ្មែរថាមស៍
  2. សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងចូលរួមថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា និងអាចជួបថ្នាក់ដឹកនាំពីបណ្ដាប្រទេសមួយចំនួន ក្នុងប្រទេសស្វីស។ប្រភព៖ខ្មែរថាមស៍
  3. សហភាពអឺរ៉ុប បានត្រៀមកញ្ចប់ហិរញ្ញប្បទាន ប្រមាណជាង ១.៥០០លានដុល្លារ សម្រាប់ស្ដារសង្គម-សេដ្ឋកិច្ច និងបញ្ហាអនុ-វិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ប្រភព៖សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. ក្រុមឧត្តមមន្ត្រីការពារអាស៊ាន សម្រេចជាឯកច្ឆន្ទក្នុងការរៀបចំឱ្យមានលំហាត់លំហសមុទ្រអាស៊ាន-ឥណ្ឌា សំដៅលើកកម្ពស់សន្តិសុខរួម និងសាមគ្គីភាពក្នុងតំបន់។  ប្រភព៖ ភ្នំពេញបុស្ដិ៍
  2. សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា អាស៊ាន និងប្រ៊ីក (BRICS) រួមទាំងសហគមន៍អន្តរជាតិទាំងមូលចាំបាច់បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារពហុភាគីនិយមឡើងវិញ។ ប្រភព៖ភ្នំពេញបុស្ដិ៍
  3. គ​.ជ.ប. បានរៀបចំលិខិតទៅកាន់បណ្ដាក្រសួង និងគ្រឹះស្ថានការងារនៅកម្ពុជា ដើម្បីជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរចូលរួមការបោះឆ្នោតរបស់កម្មករនិយោជិត។ ប្រភព៖Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៥,១% សម្រាប់ឆ្នាំ២០២២ តែកម្ពុជា ក៏ប្រឈមនឹងហានិភ័យមួយចំនួន ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច។ប្រភពសារព័ត៌មានថ្មីៗ
  2. ឥណ្ឌា នឹងធ្វើទំនើបកម្មលើដំណាំកសិ-ឧស្សាហកម្មនៅកម្ពុជា ដើម្បីប្រែក្លាយពីកសិកម្មបែបប្រពៃណី ទៅជាកសិកម្មទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌា។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីពាណិជ្ជកម្ម-ឧស្សាហកម្មសិង្ហបុរី បានឯកភាពផ្លាស់ប្ដូរទស្សនកិច្ចសម្រាប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិស័យឯកជន ជាពិសេស MSMEs។ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
  1. កិច្ចប្រជុំរដ្ឋមន្រ្ដីសុខាភិបាលអាស៊ានលើកទី១៥ ដែលបានប្រព្រឹត្តឡើងនៅក្រោមមូលបទ ​«ជំរុញសមិទ្ធផលនៃការអភិវឌ្ឍសុខភាពនៅអាស៊ាន» សម្រេចបានលទ្ធផល០៥ចំណុច។ប្រភព៖ ភ្នំពេញបុស្ដិ៍
  2. យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញទី៣ និង​ទី៤ កំពុងបង្កើនល្បឿនកាន់តែខ្លាំង ដោយគិតត្រឹមថ្ងៃទី១៩ ខែឧសភា សម្រេចបានជាង ១១លាននាក់។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. សួនរុក្ខជាតិអង្គរ ត្រូវបានបើកសម្ពោធជាផ្លូវការនៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅខេត្ដសៀមរាប ដែលសួននេះមានលក្ខណៈពិសេសក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា