MORNING NEWS BRIEF [MAY 26,2022]

MORNING NEWS BRIEF [MAY 26,2022]

MORNING NEWS BRIEF [MAY 26,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរ-ជាតិលើកទី២៧ ស្ដីពី «អនាគតអាស៊ី» ដែលផ្ដោតលើការស្ដារសេដ្ឋកិច្ច-សង្គមក្រោយកូវីដ១៩ និងបញ្ហាអន្តរជាតិផ្សេងៗទៀត។ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដែលរំពឹងនឹងផ្ដល់សច្ចាប័ននៅខែមិថុនាខាងមុខ បង្ហាញពីឱកាសវិនិយោគបន្ថែមលើឧស្សាហកម្មកែច្នៃនិងជំរុញការនាំចេញវាយនភ័ណ្ឌនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថាកម្ពុជាបានចាត់វិធានការបង្ការការចម្លង និងសិក្សាពីការផ្ដល់វ៉ាក់សាំងអុតស្វា បើទោះបីកម្ពុជានៅមិនទាន់មានករណីឆ្លងក៏ដោយ។ ​ប្រភព៖ សារព៍ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. កម្ពុជា និងហូឡង់ បានពិភាក្សាការងារ និងបង្ហាញបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមមួយកម្រិតទៀតលើគ្រប់វិស័យ ពិសេសវិស័យការពារជាតិរបស់ប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅដោយរលូន និងមិនមានអំពើហិង្សា។ ប្រភព៖ ខ្មែរថាមស៍
  3. សហជីពជាច្រើន បានស្នើសុំរដ្ឋាភិបាល និងក្រសួងការងារ ឱ្យ ផ្តល់ពេលវេលាឈប់សម្រាបកបន្ថែមទៀតដល់កម្មករនិយោជិតដែលត្រូវទៅបោះឆ្នោតនៅទីតាំងឆ្ងាយៗ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច 
  1. និយ័តករមូលបត្រកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី សហការគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីជំរុញដំណើរការផ្សព្វផ្សាយសញ្ញាបណ្ណនិរន្តភាព ក្រោមក្របខ័ណ្ឌទីផ្សារសញ្ញាបណ្ណអាស៊ាន។ ប្រភពAMS News 
  2. តម្លៃអង្ករនៅកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងដល់២០% ដោយសារបញ្ហាសន្តិសុខស្បៀងពិភពលោក ដែលកំពុងរងការគំរាមកំហែងដោយសង្គ្រាម និងការកើនឡើងនៃតម្លៃវត្ថុធាតុផ្សំ។ ប្រភព៖ ខ្មែរថាមស៍ 
  3. ក្នុងរយៈពេល០៥ខែដំបូងនៃឆ្នាំ២០២២ កម្ពុជា បាននាំចេញផលនេសាទស្រស់ចំនួន ១,២៩១ តោន ដោយថយចុះ ១១% បើធៀបនឹងរយៈពេលដដែលនៅឆ្នាំ២០២១។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
  1. កម្ពុជា និងភាគីអូស្រ្តាលី បានដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីកាត់បន្ថយហានិភ័យ និងរក្សាសុវត្ថិ​ភាពក្នុងវិស័យសំណង់។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. ក្រសួងប្រៃសណីយ៍ បានជូនដំណឹងសាជាថ្មីដល់អាជីវកម្មនៅកម្ពុជា ឱ្យប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រតិបត្តិការទូទាត់ប្រាក់តាមអ៊ីនធឺណិត។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសង្គមកិច្ច បង្ហាញពីលទ្ធផលនៃការអនុវត្តការបើកសាច់ឧបត្ថម្ភក្នុងអំឡុងវិបត្តិកូវីដ១៩ ជុំទី៩លើកទី១ និងជូនដំណឹងពីការអនុវត្តលើកទី២ ពីថ្ងៃទី២៥ ខែឧសភាដល់ថ្ងៃទី២៤ ខែមិថុនា។  ប្រភព៖ Fresh News