MORNING NEWS BRIEF [MAY 27,2022]

MORNING NEWS BRIEF [MAY 27,2022]

MORNING NEWS BRIEF [MAY 27,2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កិច្ចប្រជុំពិសេសអាស៊ាន និងរុស្ស៊ី នឹងប្រព្រឹត្តទៅនៅខែសីហា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងសាធារណការ និងក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានពិភាក្សាការងារ លើការបំពាក់ប្រព័ន្ធហ្រ្វាំង ABS សម្រាប់ទោចក្រយានយន្តនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. កម្ពុជា និងភាគីវៀតណាម គ្រោងនឹងរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខ័ណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» ដើម្បីជំរុញវិស័យទេសចរណ៍។ ​ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. សម្តេចក្រឡាហោម ស ខេង និងអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួនបួនប្រទេស បានពិភាក្សាការងារពាក់ព័ន្ធនឹងការប្រព្រឹត្តិទៅនៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។ ប្រភព៖ AMS News
  2. ក្រសួងមហាផ្ទៃ បានប្រកាសមិនទទួលស្គាល់សមាសភាព លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន ដរាបណាមានលិខិតបញ្ជាក់ច្បាស់លាស់។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីផ្តល់ការការពារសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. សម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យវិនិយោគិនអឺរ៉ុបមកស្វែងរកឱកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច។ ប្រភពភ្នំពេញប៉ុស្តិ៍
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង ចំនួន០៦ បន្ថែមទៀត ដែលមានទំហំទឹកប្រាក់ប្រមាណ ១៤លានដុល្លារ និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋចំនួន ២,០០០កន្លែង។ ប្រភព៖ សារព័ត៌មានថ្មី
  3. ក្រសួងទេសចរណ៍ និង SME Bank បានផ្សព្វផ្សាយ «គម្រោងសហហិរញ្ញប្បទានស្ដារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» ដើម្បីបញ្ជ្រាបព័ត៌មានពីកម្ចីសម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. WB បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១៦៩លានដុល្លារ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួសជុលផ្លូវថ្នល់ និងទ្រទ្រង់សុវត្ថិភាពប្រជាពលរដ្ឋ។ ប្រភព៖  សារព័ត៌មានថ្មីៗ
  2. មជ្ឈមណ្ឌលកំចាត់មីននៅកម្ពុជា និងអង្គការ APOPO បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការបោសសម្អាតមីន ជាមួយជំនួយទឹកប្រាក់សរុបប្រមាណ ២៨៥,០០០ដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងសាធារណការ និងក្រុមបច្ចេកទេសចម្រុះ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាង-សង់ផ្លូវក្រវាត់ក្រុងទី៣ ដែលសម្រេចបានជាង ៧០%។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា